
សង្គម
លោក ចែមចាន់រ៉ា ហៅនាយ ពែកមី នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញមកទម្លាយអារម្មណ៍មួយទាក់ទងនឹងរឿងការងារនៅ ស៊ីធីអិន ដោយសារតែការមិនពេញចិត្តនឹងការដឹកនាំ របស់អ្នកគ្រប់គ្រងថ្មី ហើយលោកអាចនឹងឈប់ហើយ។ លោកបានរៀបរាប់ឱ្យដឹងថា៖
ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបងប្អូន បេីមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណេីតសិល្បៈឱ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វេីឱ្យបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និង អ្នកកំប្លែងផ្សេងទៀត អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូរបន្ថយនូវច្បា.ប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដេីម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ។
លោកក៏បានបញ្ជាក់ទៀតថាថា អ្វីដែលខ្ញុំតវ៉ា គឺដេីម្បីបុគ្គលិកដែលគាត់ធ្វេីការនៅសុីធីអិន ដែលគាត់រងសម្ពាធ តែមិនហ៊ានតវ៉ាដោយសាជីវភាព ដូចនេះសង្ឃឹមថាការផុសរបស់ខ្ញុំ ការឈប់របស់ខ្ញុំ នឹងអ្នកកំប្លែង3នាក់ទៀត អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី គាត់ជួយសម្រួលច្បា.ប់ នឹងការិតត្បិតដ៏តឹងតែងរបស់គាត់ ។