header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីការមមាញឹកលើការងារ ឬការសិក្សាអស់មួយសប្ដាហ៍ហើយ លោកអ្នកប្រហែលជាចង់សម្រាក លំហែអារម្មណ៍នៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកហើយ ជាពិសេសគឺអ្នកនៅរាជធានីភ្នំពេញតែម្ដង អាចថាពិបាកនឹងរកកន្លែងដើរកម្សាន្ត តែសូមកុំបារម្ភ យើងខ្ញុំណែនាំកន្លែងមួយកន្លែង នៅក្បែរភ្នំឧត្តុង្គនេះតែម្ដង ចម្ងាយប្រមាណតែជាង៤០គីឡូម៉ែត្រតែប៉ុណ្ណោះពីរាជធានីភ្នំពេញ នោះគឺ ដំណាក់មនោរម្យ

សម្រាប់លោកអ្នកដែលខកខានមកទស្សនារមណីយដ្ឋានភ្នំព្រះរាជទ្រព្យយូរ មកទស្សនាលើកនេះច្បាស់ជាលាន់មាត់ និងប្លែកភ្នែកតែម្ដង ហើយបន្ទាប់ពីមកលេងភ្នំឧត្តុងហើយ នៅជិតនឹងភ្នំហ្នឹងផ្ទាល់តែម្ដងគឺលោកអ្នកអាចទៅលេងរមណីយដ្ឋានដែលទើបនឹងបើកថ្មីមួយគឺ ដំណាក់មនោរម្យ ដែលនៅទីនេះមានកន្លែងសម្រាប់ឱ្យថតរូបជាច្រើន មានសួនសម្រាប់កុមារ មានតារាងបាល់ ហើយជាពិសេសគឺមានភោជនីយដ្ឋានដ៏ធំមួយ សម្រាប់ឱ្យលោកអ្នកជ្រើសរើសអាហារសម្រន់ បានយ៉ាងច្រើនមុខ មានទាំងកាហ្វេ និងភេសជ្ជៈជាច្រើនទៀត។

ចំពោះទីតាំងដំណាក់មនោរម្យ គឺលោកអ្នកធ្វើដំណើរពីភ្នំព្រះរាជទ្រព្យត្រឹមតែ៥នាទីប៉ុណ្ណោះ ប្រសិនបើលោកអ្នកអញ្ជើញមកពីទីក្រុងភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ៥ បត់ចូលមកផ្លូវលេខ៥១ នឹងឃើញ ដំណាក់មនោរម្យ ផ្ទាល់តែម្ដង គឺនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ឬអាចមកតាមផែនទីនេះ https://goo.gl/maps/YVuvSBFPgLxBdpjy9 ។

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post