header ads

Sponsor

(ខេត្ដស្វាយរៀង)៖ មានសេចក្តីរាយការណ៍មកថា មានរថយន្តធុនធំចំនួន០៤គ្រឿង បានដឹកធ្យូងមកទម្លាក់នៅមាត់ប្រឡាយទាហាន ត្រៀមលើកដាក់ចូលក្នុងទូកវៀតណាម ដើម្បីឆ្លងដែនសមត្ថកិច្ចឆ្លើយថា មិនដឹងជារបស់ក្រុមហ៊ុនណាទេ ហើយមានច្បាប់ឬអត់ច្បាប់ក៏មិនដែងដែរ។ 

ករណីឈ្មួញដឹកធ្យូងមកទម្លាក់បម្រុងចេញទៅប្រទេសវៀតណាមនេះបានកើតឡើងរយៈពេល២ថ្ងៃមកហើយ ចាប់តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេង នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្ថិតនៅភូមិព្រៃវល្ល័  ឃុំថ្មី ស្រុកកំពង់រោទ៌។

បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមអ្នសារព័ត៌មានដឹងថា: ឈ្មួញបានដឹកធ្យូងប្រមាណជិត ១០តោន មកទម្លាក់ទុកនៅចំណុចមាត់ប្រឡាយទាហាន នេះ៣ថ្ងៃមកហើយ និងបានលក់ឲ្យទៅឈ្មួញវៀតណាមរួចហើយដែរ ក៏ប៉ុន្តែទំនងអ្នករត់ការ សែនសំណែនមិនត្រូវ ទើបមិនទាន់អាចលើកដាក់ទូកនាំទៅបាន។  ដោយឃើញខាងវៀតណាមត្រៀមទូកកាណូត ចូលមកព្រំដែនទឹកកម្ពុជា ត្រង់ចំណុចច្រករបៀង ស្លាបខាងឆ្វេង នៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ រួចហើយ។


មហាជនបានរិះគន់ថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ហាក់ត្រូវថ្នាំហើយបានមើលមិនឃើញ បិតភ្នែកឲ្យឈ្មួញដឹកធ្យូងមកទម្លាក់ទុកនៅមាត់ប្រឡាយ នៅជាប់ព្រំដែនហើយមិនបង្ក្រាបបែបនេះ។  


ហើយចំពោះធ្យូង គឺក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិនអនុញ្ញាតិឲ្យនាំចេញទៅក្រៅប្រទេសទេ ហើយការជួញដូរធ្យូង ឈើ នេះធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្មព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើ យកទៅដុតធ្វើធ្យូង ដែលច្បាប់ហាមឃាត់។


ពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកសារព័ត៌មាន យើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនអន្តរជាតិព្រៃវល្ល័រ៌បានទេ មកដល់ល្ងាចនេះ។


ទាន់ទិនរឿងនេះ លោក ឈុន ចាន់វុឌ្ឍី នាយខណ្ឌ័រដ្ឋបាលព្រៃឈើ ស្វាយរៀង បានឆ្លើយតាមទូរសព្ទ័ថា ចាំឲ្យមន្ត្រីលោកចុះទៅមើល តែ៣ថ្ងៃហើយមិនឃើញមានចំណាត់ការទេ សង្ស័យត្រូវថ្នាំគេដែរហើយ។ សូម្បីតែឥលូវ ទូរស័ព្ទទៅគាត់ក៏មិនលើកផ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post