header ads

Sponsor

(ខេត្តស្វាយរៀង):  យើងឃើញមានសត្វ គោក្របីឈឺ និងងាប់ជាបន្តបន្ទាប់រយ:ពេល១ខែចុងក្រោយនេះ ធ្វើឲ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វគោ ក្របី មានការព្រួយបារម្ភ:ដោយមានសត្វគោនិងក្របីផ្ទុះជម្ងឺ ឈឺ១១០ក្បាល ហើយបានងាប់កើនឡើង១៩ក្បាល ។

បើតាមមន្ត្រីពេទ្យសត្វស្រុកចន្ទ្រា បានឲ្យភ្នាក់ងារយកព័ត៍មានដឹងថា:  ដោយសារមានចំនួនសត្វគោ ក្របី ផ្ទុះជម្ងីក្នុង១ភូមិកើនដល់១១០ក្បាល និងងាប់១៩ក្បាល   ទើបប្រជាកសិករសុំឲ្យមន្ត្រីជំនាញ ចុះជួយពួកគាត់ជាបន្ទាន់ ។ នៅថ្ងៃទី៣១  ខែឧសភា  ឆ្នាំ២០២២ មកដល់ថ្ងៃទី០១ មិថុនា ២០២២ នេះ លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជម្ងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពជម្ងឺសត្វ ណែនាំម្ចាស់សត្វនិងបាញ់ថ្នាំសម្លាប់មេរោគនៅ ភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង  សត្វឈឺសរុបចំនួន១១០ក្បាល  គោ៤៤ក្បាល  ក្របី៥៤ក្បាល កំពុងព្យាបាល និងងាប់១៩ ក្បាល ប៉ះពាល់លើប្រជាកសិករ ចំនួន១៧គ្រួសារ ។

មន្ត្រីជំនាញបានបន្តទៀតថា: ក្រៅពីជួយព្យាបាលសត្វឈឺ បានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងគ្រួសារកសិករដែលមានសត្វឈឺ និងយកវត្ថុវិភាគ ចំនួន២សំណាក (ដំបាសំបោ) និងសួតសត្វងាប់ ចំនួន២សំណាក ពិនិត្យរោគ និងវិនិច្ឆ័យ ហើយក្រុមការងារបាន បាញ់ថ្នាំសម្លាប់មេរោគ នឹងចាក់ថ្នាំព្យាបាលជម្ងឺសត្វចែកថ្នាំសម្លាប់មេរោគ នៅតាមគ្រួសារចិញ្ចឹមសត្វដែលមានសត្វគោក្របីឈឺទាំងអស់៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post