(ខេត្តស្វាយរៀង): នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលាសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង ។
លោកស្រីក៏បានបំញ្ចេញសិទ្ធជាពលរដ្ឋក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ដែលស្រឡាញ់ នឹងសង្ឃឹមថា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នោះ នឹងបម្រើសេវាសាធារណៈនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
សូមបញ្ជាក់ថាៈ នៅខេត្តស្វាយរៀង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន៩ គណបក្សរួមមាន៖ ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ទី៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧.គណបក្សយុវជនកម្ពុជា ទី៨.គណបក្សកម្ពុជានិយម ទី៩.គណបក្សសញ្ជាតិកម្ពុជា និងមានមណ្ឌលបោះឆ្នោត ៨០មណ្ឌល មាន ៩៨៤ការិយាល័យ និងមានអ្នកបោះឆ្នោតចំនួន ៣៩១.៦២២នាក់ ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល៕
ដោយ:ស្វាយរៀង