header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ម្ចាស់ពានរង្វាន់ Cambodia Idol រដូវកាលទី ២ កញ្ញា ឈិន ម៉ានិច្ច ជាកូនស្រីច្បងគេនៅក្នុងក្រុមគ្រួសារ ក៏ជាគម្រូល្អមួយផងដែរ មិនត្រឹមតែមានសមត្ថភាពខ្ពស់នោះទេ ថែមទាំងចេះតស៊ូប្រឹងប្រែងសព្វបែបយ៉ាង ចេះតែរក ចេះតែសន្សំ ហើយល្បីជាកូនល្អទៀតផង ព្រោះកាលពីពេលថ្មីៗនេះ ទើបតែសាងសង់ផ្ទះជូនឪពុកម្តាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនបានប៉ុន្មានផងស្រាប់តារាចម្រៀង ឈិន ម៉ានិច្ច ហក់ទៅទិញរថយន្តស៊ែរីទំនើប Jeep ដែលមានតម្លៃរាប់ម៉ឺនដុល្លារជូនអ្នកមានគុណធ្វើឱ្យមានការភ្ញាក់ផ្អើលថែមទៀត រហូតអ្នកមានគុណញញឹមបិទមាត់មិនជិត ឯអ្នកជិតខាងលាន់មាត់សរសើរសឹងគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពីក្រោយភាពជោគជ័យកត្តញ៉ូនេះ ឈិន ម៉ានិច បានបង្ហើបឱ្យដឹងថា ខ្លួនខំទាំងយប់ ខំប្រឹងទាំងថ្ងៃ មិនដែលហ៊ានចាយផ្តេសផ្តាសឡើយ ក៏ដើម្បីតែចង់សម្រេចបំណងប្រាថ្នារបស់ខ្លួន គឺសង់ផ្ទះធំជូនអ្នកមានគុណ តែឥឡូវបានសម្រេចហើយ ក៏ហក់ទៅទិញរថយន្តស៊ែរីទំនើបនេះទៀតធ្វើឱ្យលោកទាំងពីររំភើបចិត្តយ៉ាងខ្លាំង ហើយនាងផ្ទាល់ក៏រំភើបចិត្ត ស្រក់ទឹកភ្នែកដែរ ព្រោះឃើញអ្នកមានគុណខ្លួនសប្បាយរីករាយយ៉ាងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈិន ម៉ានិច្ច ធ្លាប់បានសន្យានឹងខ្លួនឯងថាធ្វើឱ្យគ្រួសារមួយនេះមានសុភមង្គល ទោះបីខ្លួនជួបការលំបាកច្រើនយ៉ាងណាក៏ដោយក៏នាងមិនរាថយដែរ ឯម្ដាយវិញដែលប្រើអាខោនហ្វេបុក សារ៉ុម សុីនួន បានថ្លែងសារមួយថា៖ «ជូនពរកូនថ្ងៃសុក្រ  សុខសប្បាយ ជោគជ័យ សំណាងល្អ ឡានថ្មី អ្វីដែលកូនបងបានសម្រេចហើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post