Sponsor

(ស្វាយរៀង): នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការជួរមុខក្នុងខេត្តស្វាយរៀង  ស្ថិតនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ។ អញ្ជើញចូលរួមក្នុងឱកាសនោះមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធាន  អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធាន  អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យចំណុះសាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត និងក្រុមគ្រូគេទ្យ នៃមន្ទីរពេទ្យបង្អែកជាច្រេីនរូបទៀត។

មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការជួមុខ  ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តមបន្តថា  ថ្វីត្បិតស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅកម្ពុជាយេីងមិនមានអ្នកឆ្លង ក៏យេីងមិនត្រូវធ្វេសប្រហែស នោះឡេីយ  ក្នុងនោះត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលជានិច្ច  ជាពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមដូសនីមួយៗដែលក្រសួងសុខាភិបាលបានណែនាំ ។  

ទន្ទឹមនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់  ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលា ដែលរដ្ឋបាលខេត្តបានកំណត់ នាពេលកន្លងមក ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor