ជីវិត សង្គម
សីហាភ្នំពេញ៖ ស្រ្តីម្នាក់ជាម្ដាយមួយរូប បានទ្រហោ-យំ ព្រមទាំងបានស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ដើម្បីស្វែងរកកូនស្រីរបស់ខ្លួន ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកម្ដាយរូបនេះមានឈ្មោះ ឈួន ស្រី អាយុឆ្នាំ៤០ មានស្រុកកំណើត ភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តកណ្ដាល បានរៀបរាប់ឲ្យដឹងថា កូនស្រីមានឈ្មោះ ចត ស៊ីថា អាយុ១៨ឆ្នាំ មុនពេលបាត់ខ្លួន ៣នាក់ ឪពុកម្ដាយកូន មកអង្គុយផ្លែឈើធម្មតាដូចរាល់ដងនៅផ្សារនាគមាស តែមួយសន្ទុះក្រោយមកកូនស្រីបានប្រាប់ថាឈឺពោះ ក៏ចង់ចូលបន្ទប់ទឹក។
ចាំបាត់ៗព្រោះតែការចូលយូរខុសពីធម្មតា ម្ដាយក៏បានសួរទៅប្ដីរបស់គាត់ថាកូនស្រីទៅយូរម្លេះ ក៏បានទៅតាមដល់បន្ទប់ទឹក ស្រាប់តែមិនឃើញ ក៏ឆោឡោឡើងតែម្ដងថាបាត់កូនស្រី។
និងបានប្រាប់អ្នកលក់ផ្លែឈើដូចគ្នា ពេលនោះក៏មានអ្នកឃើញ ក៏បានប្រាប់ថាកូនស្រីពាក់ពណ៌ក្រៅពណ៌ខ្មៅ ដើរទៅលិចមួយសន្ទុះធំហើយ ពេលនេះឪពុកបានរកគ្រប់ច្រកនៃផ្សារតែមិនឃើញឡើយ និងទូរសព្ទមិនចូលទៀត។
ពីរនាក់ប្ដីប្រពន្ធពិបាកចិត្ត និងរង់ចាំកូនរហូតដល់ពេលវេលាម៉ោង១២ថ្ងៃត្រង់នៅតែមិនអាចទំនាក់ទំនងបាន ក៏បានសម្រេចចិត្តមកដាក់ពីបណ្ដឹង និងសំណូមពរដល់អាជ្ញាធរជួយអន្តរាគមន៍ជួយស្វែងរកកូនស្រីផង សង្ឃឹមថាកូនស្រីបានឃើញព័ត៌មាននេះ នឹងវិលត្រឡប់មកផ្ទះវិញព្រោះម្ដាយឪពុកកំពុងបារម្ភ៕