
សិល្បៈ
ភ្នំពេញ៖ កាលពីរាត្រីទី ១០ខែ មិថុនា ឆ្នាំ ២០២២ ពិធីបើកបង្ហាញ និងប្រគល់ម្កុដបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២២ ត្រូវបានបើកបង្ហាញ និងប្រគល់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវចិត្តធម៌ហ៊ុន សុីណាត និងលោកជំទាវ ឈា សេង អុីម ក្រោមការឧបត្ថម្ភ ម្កុដពេជ្រដ៏ស្រស់ស្អាត និងអស្ចារ្យនេះដោយលោកចិនសំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ។
លោក ចិនសំណាង បាននិយាយថា ការធ្វើម្កុដនេះ គឺដើម្បីជួយលើកស្ទួយដល់បវរកញ្ញាកម្ពុជាឱ្យមានភាពរីកចំរើនទៅកាន់ពិភពលលោក និងចង់បង្ហាញពីត្បូងដ៏មានតម្លៃគឺត្បូងរតនៈគីរីរបស់ខ្មែរយើង ។
លោកបានបន្តទៀតថាម្កុដនេះគឺធ្វើរយៈពេលបីខែ ដែលគូដោយជនជាតិឥណ្ឌា ដាំត្បូងរចនាដោយជនជាតិអុីតាលី ផ្តួចផ្តើមគំនិតដោយកៃច្នៃកូនខ្មែរគឺលោកចិនសំណាងផ្ទាល់តែម្តង ហើយម្កុដនេះ មានត្បូងរតនៈគីរីនិងត្បូងពេជ្រ ដែលមានតម្លៃរហូតដល់ មានតម្លៃ 180 000$ ( ដប់ប្រាំបីមុឺនដុលារ ) ដែលជាការឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ !
ចំពោះបេក្ខនារីទាំង២០នាក់ទទួលបានចិញ្ចៀនពេជ្រម្នាក់១វង់ និងអ្នកជាប់លេខ១ទទួលបានថវិការចំនួន ៥០០០$ ។
លោកជំទាវចិត្តធម៌ ហ៊ុន សុីណាត បានមានប្រសាសន៌ថា សូមកោតសរសើដល់លោកចិន សំណាង ដែលបានជួយលើកស្ទួយដល់វិស័យបវរកញ្ញាចក្រវាឡកម្ពុជានិងត្បូងរតនៈគីរីរបស់ខ្មែរ ជាពិសេសលោកជំទាវ សូមផ្តាំផ្ញើសូមអោយកូនៗដែលជាបវរកញ្ញាទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអោយបានទទួលបានភាពជោគជ័យនៅថ្ងៃប្រកួត ។






