
សង្គម
តារាចម្រៀងលោក ករុណា ពេជ្រ កាលពីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ បានជួបគ្រោះថ្នាក់ចរាចរមួយ ក្រោយចេញពីពីធីបុណ្យ ដោយសារក្មេងបើកម៉ូតូមិនប្រុងប្រយ័ត្ន ធ្វើឱ្យរថយន្តស៊ែរីទំនើបរបស់លោករងការខូ.ចខា.តផ្នែកខាងមុខ។
បើតាមការរៀបរាប់ពីតារាចម្រៀងរូបនេះបានឱ្យដឹងថា៖ «សូមបើកបរ ដោយគោរពច្បា.ប់ច.រាចរណ៏ … ខ្លួនខ្ញុំផ្ទាល់ ម៉ោង 8 យប់មិញ ទើបចេញពីបុណ្យគម្រប់ខួបមួយឆ្នាំគេ ត្រឡប់ជិតដល់ផ្ទះហើយ…. មិនសមសោះ នៅកន្លែងទីប្រជុំជន ផ្លូវបត់ទៀត ហេតុអ្វីប្អូនៗជិះម៉ូតូឌុបគ្នា បីនាក់ បើកលឿនសាហាវយ៉ាងនេះ … ទាំងឡានម៉ូតូអ្នកបើកបរដទៃ ឈប់បង្អង់ ដោយក្តីយោគយល់គ្រប់គ្នា ….
សំណាងណាស់ ដែលប្អូនៗមិនមានប៉ះ,ពាល់ដល់ជីវិត ហើយនៅអាចដើរលើកម៉ូតូ ឌុបគ្នា ទៅទៀតបាន ដោយមិនមានរ.បួ.សធ្ង.ន់ ប៉ុន្តែនៅពេលនេះបងទេដែលជាអ្នក ធ្ង.ន់… ហុឺ…… ប៉ុន្តែសំណាងហើយដែលប៉ះខាងមុខឡាន ប្រសិនបើបុ.កចំកណ្តាលតួឡានបងវិញ មិនដឹងប្អូនទាំងបីគ្រោះថ្.នាក់ខ្លាំងដល់កម្រិតណា ហើយម៉ូតូមិនដឹងរួញយ៉ាងម៉េច…..
ថ្ងៃមុន ប៉ះលើ Ra Bee និង Pich Thana ស្រាប់តែថ្ងៃប៉ះលើ ករុណាពេជ្រ ម្តង … បានត្រឹមតែ យកឡានទៅធ្វើខ្លួនឯង ដោយការសោកស្តាយ … បញ្ជាក់: ស្ថានភាពប្អូនប្រុសទាំងបី មើលទៅមិនសូវធូរធារ មានអាយុប្រហែល 20ឆ្នាំ ចុះក្រោម ហើយជិះម៉ូតូចំណាស់ មួយ យ៉ាងលឿន…




