
សិល្បៈ
ពិធីការិនី និង ពិធីករដ៏ល្បីឈ្មោះ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ បានក្លាយជាម៉ាក់ ប៉ាក្មេកគេហើយ បន្ទាប់ពីនៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ នេះ បានបំពេញតួនាទីជាមេបាជូនកូនប្រុសច្បងចូលរោងជ័យ ពិធីមង្គលការជាមួយនារីដ៏ស្រស់សោភាម្នាក់ ក្រោយភ្ជាប់ពាក្យអស់រយៈជាច្រើនខែកន្លងមកនេះ។
នៅក្នុងពិធីមង្គលការកូនពិធីករ និងពិធីការិនីដ៏ល្បីឈ្មោះនេះ មានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាច្រើនរូបបានអញ្ជើញជាភ្ញៀវកិត្តិយសនៅព្រឹកនេះ។
សូមជម្រាបជូនថា កូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ មានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ ឯភរិយា ឈ្មោះ ឆន ពុទ្ធាវីន អ្នកទាំងពីរបានភ្ជាប់ពាក្យ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ៕


















