
សិល្បៈ
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់គឺមិនដូចគ្នាទេ ហើយសេចក្ដីសុខ សុភមង្គលអាចកើតមានឡើងក៏អាស្រ័យលើដៃគូម្នាក់បានផ្ដល់តម្លៃឱ្យប៉ុណ្ណា ។ ថ្មីៗនេះមហាជនកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូមួយ របស់តារាចម្រៀងឱក សុគន្ធកញ្ញា ធ្វើឱ្យមានការកោតសរសើរ និងច្រណែនទៀតផង។
ជារឿយៗគ្រួសារតារាស្រីរូបនេះ គឺតែងបង្ហាញសកម្មភាពផ្អែមល្ហែម និងកក់ក្ដៅចេញពីរង្វង់គ្រួសារយ៉ាងពេញទំហឹងតែម្ដង តែអ្វីដែលគេកត់សម្គាល់នោះគឺ វីដេអូដែលត្រូវបានគេលួចថតបាន គឺក្រោយពីសម្រាកពីការងារ។
តាមរយៈវីដេអូប៉ុន្មានវិនាទីនេះ គឺតារាចម្រៀងរូបនេះ និងស្វាមី ញ៉ាំបាយរួមគ្នា ដែលជាសកម្មភាពដ៏គួរឱ្យសរសើរ ទោះក្នុងស្ថានភាពណាក៏ដោយក៏រួមសុខ រួមទុក្ខជាមួយគ្នាដែរ ធ្វើឱ្យមានការចែករំលែក ពេញបណ្ដាញសង្គម។




