
សិល្បៈ
ហង្ស ម៉ានីតា ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២២ គឺជាកូនកាត់ខ្មែរ-បារាំង នាងមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹង Miss World 2013 នាង Megan Young ដែលជាជនជាតិហ្វីលីពីន។
ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២២ រូបនេះមានម្ដាយជាជនជាតិខ្មែរ និងមានឪពុកជាជនជាតិបារាំង នាងកើតនិងធំធាត់ឡើងនៅលើទឹកដីកម្ពុជា និងបញ្ចប់ការសិក្សានៅសាលាអន្តរជាតិមួយ។
គ្រាន់តែបង្ហាញខ្លួនក្នុងថ្ងៃ Screening Day ភ្លាម ហង្ស ម៉ានីតា តុបតែងខ្លួនយ៉ាងស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដង ហើយបទពិសោធន៍ប្រកួតវិញអាចនិយាយបាន ថាមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រកួត ព្រោះហង្ស ម៉ានីតាគឺជាជ័យលាភីរងទី២ Miss Tourism Metropolitan ឆ្នាំ 2016 Miss Grand International 2021 ។
បវរកញ្ញា ឯក ហង្ស ម៉ានីតា នាងសមត្ថភាពប្រើប្រាស់ភាសាជាផ្លូវការបាន៣ភាសាក្រៅពីភាសាខ្មែរដែលជាភាសាកំណើត ដែលភាសាទាំង៣នេះអាចប្រើប្រាស់បានរួមមានភាសា បារាំង អង់គ្លេស និងអេស្ប៉ាញ ។
ហង្ស មា៉នីតា ក្រោយពីក្លាយជាម្ចាស់មកុដ តម្លៃ១៨ម៉ឺនដុល្លារ បានថ្លែងទាំងក្ដុកក្ដួលថា ៖«គ្មានម្ដាយណាដែលមិនស្រលាញ់កូននោះទេ គាត់តែងតែនៅពីក្រោយភាពជោគជ័យរបស់កូនរហូត »សូមទស្សនាវីដេអូខាងក្រោមនេះ៖








