
សង្គម
ភ្នំពេញ៖ជ.ន.សង្ស័យម្នាក់បានធ្វើសកម្មភាព ឆ.ក់ទូរស័ព្ទរបស់យុវតីម្នាក់បានសម្រេចរួចជិះគេចខ្លួនបាត់ នាវេលាម៉ោង១យប់រំលងអាធ្រាតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមយុវតីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ TODAY ២នាក់ធ្វើដំណើរចេញពីសួនវត្តបទុម ដើម្បីជិះទៅផ្ទះនៅទួលគោក ដោយសារតែអត់មួកម្នាក់ក៏ជិះតាមផ្លូវស្ងាត់ លុះមកដល់ចំណុចកើតហេតុ ស្របពេលដែលមានអ្នកខលមក ក៏ដកទូរស័ព្ទចេញមិនបានប៉ុន្មានផង ស្រាប់តែបុរសម្នាក់ធ្វើសកម្មភាពឆ.ក់ទៅតែម្ដង។
ទូរសព្ទ័ដៃរបស់ប្អូនស្រីខាងលើនេះគឺម៉ាក iPhone X ដែលជាការផ្ដល់ជូនពីបងស្រី ដោយមិនអស់ចិត្តព្រោះមានតែមួយគ្រឿងនេះផង ពេលនេះប្អូនបានដាក់ពាក្យបណ្ដឹងហើយ។