
សិល្បៈ
HUAWEI បានប្រកាសតែងតារា២ដួង ជា ទូតសុឆន្ទៈកាលពីព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ ដោយក្នុងនោះរួមមាន លោក ទុំ សុវត្ថិ អតីតបេក្ខភាព Cambodia Idol និងតារាចម្រៀង កញ្ញា យ៉ាន់ សុជាតា តារាចម្រៀងប្រចាំផលិតកម្មមួយ។
ក្រៅពីតែងតាំងជា ទូតសុឆន្ទៈ ក្រុមហ៊ុនក៏បានប្រកាសពីការបង្កើត បទចម្រៀងថ្មី ដើម្បីឱ្យតារាទាំង២រូប បានបង្ហាញនូវបទ Original ថ្មីៗ។
គួរបញ្ជាក់ផងដែរថា លោក ទុំ សុវត្ថិ ត្រូវបានក្រុមហ៊ុនតែងតាំងជា ទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន HUAWEI ហើយកញ្ញា យ៉ាន់ សុជាតា ត្រូវបានតែងតាំងជាអ្នកតំណាងផលិតទូស័ព្ទ ម៉ូដែល Nova តែអ្នកទាំងពីរសុទ្ធតែមានតួនាទីប្រូម៉ូតផលិតផលអោយក្រុមហ៊ុន HUAWEI ដូចគ្នា៕







