
សង្គម
ស្គាល់រាប់អានអូនតាមហ្វេបុក អូនហៅរៀមរ៉ាណាត់ជួបផ្លូវស្ងាត់ ពេលបងមកដល់ អូនយកម៉ូតូបាត់ គ្នាអូនមកស្កាត់ប្ល.ន់បងស្រស់ៗ ស្គាល់គ្នាតាមហ្វេបុកអូនបោ.កប៉ុណ្ណឹងហើយ ចុះទម្រាំជួបត្រាណត្រើយ បោ.កបងប៉ុណ្ណា?
យុវជនម្នាក់បានស្គាល់គ្នាជាមួយនារីម្នាក់តាមហ្វេបុករយៈពេល៦ខែមកហើយតែមិនដែលជួបមុខគ្នាទេ ទើបតែថ្ងៃនេះនារីនោះបានណាត់ឱ្យមកយកខ្លួននៅកន្លែងស្ងាត់មួយកន្លែង ក៏ប្រថុយមកយក ត្រូវនារីខាងលើនិងបក្សពួកនាំគ្នាមកប្ល.ន់យកម៉ូតូទៅបាត់ ។
ហេតុការណ៍ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ សូមទស្សនាវីដេអូខាងក្រោមនេះ៖



