
សង្គម
កាលពីពេលថ្មីៗនេះ ពិធីការិនី ដ៏ល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានរៀបចំពិធីមង្គលការឱ្យកូនប្រុសច្បងរបស់ខ្លួនឈ្មោះ ម៉ៅ សាល់ភាពបុត្រ យ៉ាងអធិកអធម ដោយវត្តមានភ្ញៀវកិត្តិយសអញ្ជើញចូលរួម សុទ្ធសឹងតែអ្នកមានមុខមាត់ក្នុងសង្គម ហើយជាពិសេសគឺកំពូលតារាល្បីៗជាច្រើនរូប។
ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅថ្ងៃមង្គលការនេះ ក៏មានវត្តមានអតីតស្វាមីរបស់អ្នកនាងគង់ សុជាតិផងដែរ គឺលោកម៉ៅ សាលភាព ដែលជាឪពុករបស់លោកម៉ៅ សាលភាពបុត្រ ដោយលោកបានបណ្ដើរភរិយាថ្មីទៅចូលរួមពីធីមង្គលការកូនប្រុស និងកូនប្រសាររបស់លោកដែរ ធ្វើឲ្យកូនកំលោះរំភើបពេករហូតដល់ស្រក់ទឹកភ្នែក។
ជាមួយគ្នានេះដែរ លោកម៉ៅ សាលភាព បានបង្ហោះសារជូនពរកូនប្រុស និងកូនប្រសាស្រីយ៉ាងមានអត្ថន័យថា ៖ «សូមឱ្យកូនទាំង ២ នាក់មានសុភមង្គល និង ស្រឡាញ់គ្នាជានិរន្ដរ៍ Love you … »។
ដូចដែលលោកអ្នកបានជ្រាបហើយ អ្នកនាងគង់ សុជាតិ មុនពេលរៀបការសាងគ្រួសារជាមួយលោក ជា វិបុលស្វាមីបច្ចុប្បន្ននេះ កាលពីអតីកាល អ្នកនាងធ្លាប់រៀបការម្ដងរួចមកហើយជាមួយលោក ម៉ៅ សាលភាព បន្សល់នូវកូនប្រុសម្នាក់ និង ស្រីម្នាក់ ហើយពួកគេក៏ផ្ដាច់និស្ស័យប្ដីប្រពន្ធ ដើរលើផ្លូវរៀងៗខ្លួន តែកូនៗទាំងពីរគឺអ្នកនាង គង់ សុជាតិ ជាអ្នកមើលថែ៕










