
សិល្បៈ
នៅថ្ងៃកំណើររបស់ភរិយាឆ្នាំនេះ តារាចម្រៀងខេមរៈ សិរីមន្ត ដែលទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧកញ៉ាថ្មីៗបានបង្កការភ្ញាក់ផ្អើលដល់ភរិយារបស់ខ្លួន ខណៈនៅថ្ងៃកំណើតនេះ។
តារាចម្រៀងខាងលើក្រៅពីពាក្យជូនពរ ក៏មានអំណោយដ៏អស្ចារ្យ មិនធ្លាប់បានធ្វើនាពេលកន្លងមកទេ នោះគឺជារថយន្តទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ទាំងរថយន្តដែលមានផ្លា.កលេខពិសេសទៀតផង។
ជាមួយនឹងរថយន្ត Off-Road ថ្មីម៉ាកហ្សីបពណ៌ខ្មៅ និងផ្លា.កលេខពិសេសផងនោះ តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា «នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត«។
អ្នកគាំទ្រឃើញបែបនេះសរសើរសឹងគ្រប់គ្នាគ្នាចំពោះទង្វើស្វាមីដ៏ឧត្តមរូបនេះ និងមិនដែលមានរឿងអាស្រូវផងនោះ និងធ្វើឱ្យអ្នកខ្លះមានការច្រ,ណែ,នទៀតផង៕





