
សង្គម
កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត គឺឧកញ៉ា នឹម វណ្ណៈ នៅព្រលប់ថ្ងៃទី ២៧ ខែមិថុនា នេះ បានប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គម ដោយទុករយៈពេលឱ្យ អ្នកនាង ទ្រិញ ផល្លា ២៤ម៉ោង ត្រូវលុបរាល់ខមមិនទាំងអស់នៅក្នុងផុសរបស់អ្នកម្ដាយ។
តាមរយៈអាខោន ឧកញ៉ា នឹម វណ្ណៈ បានរៀបរាប់ឱ្យដឹងថា៖
«ផ្ញើជូននាង ទ្រិញផល្លា សូមនាងបញ្ឃប់ការខមមិនក្នុងផេកម្តាយខ្ញុំជាបន្ទាន់ កុំមកខមិនបែបញ៉ុះញុង់ ឌឺដងនៅក្នុងផូសរបស់ម្តាយខ្ញុំបន្តទៀត ហើយលុបរាល់ខមមិនទាំងអស់នៅក្នុងផូសម្តាយខ្ញុំ មិនអោយលើសពី ២៤ម៉ោង ។
អ្វីដែលគាត់ស៊ែរ គាត់ខមមិនគឺដោយសារនាងឡាយហែ.កគ្រួសារខ្លួនឯងនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។ ចាប់ពីនាទីនេះតទៅ បេីនាងហ៊ាននិយាយ ឬខមមិនដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូររបស់ម្តាយខ្ញុំ និងគ្រួសារខ្ញុំបន្តទៀត នាងខ្ញុំនឹងមិនយោគយល់ហេីយចាត់វិធានការតាមផ្លូវច្បា.ប់ជាធរមាន។»
សូមជម្រាបជូនថា រឿងរ៉ាវគ្រួសាររបស់អ្នកនាងទ្រិញ ផល្លា ត្រូវបានបើកបង្ហាញនៅក្នុងបណ្ដាញសង្គម ហើយនៅព្រឹកថ្ងៃទី ២៧ ខែមិថុនានេះ អ្នកនាងក៏បានធ្វើសន្និសិទកាសែតផងដែរ ដោយទាមទារយកយុត្តិធម៌ មិនត្រឹមតែប៉ុណ្ណោះស្នើសុំដល់នាយករដ្ឋមន្ត្រីឱ្យជួយទៀតផង ដែលជាមួយគ្នានោះលោកជំទាវ ហ៊ុន ស៊ីណាត បានចែករំលែកនូវការផ្សាយផ្ទាល់នោះហើយលើកឡើងថា៖
«នាងប្រឌិតដើម្បីយកឈ្នះអាចក់ទេដឹង? តែមិនគាំ.ទ្រអំពើហិ.ង្សាទេ។ រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ? ។ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវា.យតាំងតែពីឆ្នាំ 2017 ម្លេះនាងអេីយនរណាជឿនាងអស់ស្រូវពូជ៕»





