
សង្គម
លោកគ្រូ ម៉ិច សីហា ដែលត្រូវបានគេស្គាល់ថាជាអគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី ក៏ជាអ្នករិះ.គន់រឿងផ្សេងៗដែលលោកគ្រូយល់ថាមិនផ្ដល់ប្រយោជន៍ មិនសំចៃមាត់ផងដែរ តែពេលនេះលោកជួបរឿងអកុសលមួយ គឺភ្នែកមួយចំហៀងរបស់លោកខូចមិនអាចមើលឃើញ ហើយក៏មិនអាចព្យាបាលបានផងដែរ ។
ទំព័រហ្វេបុករបស់លោកគ្រូ ម៉ិច សីហា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានបង្ហោះខ្លឹមសារថា ៖ ភ្នែកខ្ញុំសន្លាកកញ្ចក់ភ្នែក គឺខូចកញ្ចក់ភ្នែកខាងមុខ100%ដោយមិនអាចព្យាបាលបាន សូមបងប្អូនរក្សាភ្នែកដោយកុំប្រើកុំព្យូទ័រ ទូរសព្ទ័ដៃច្រើនពេក សម្រាប់ខ្ញុំមិនអីទេ ខ្ញុំសល់ភ្នែកម្ខាងទៀតទុកប្រើ ។
ហើយកាលពីម្សិលមិញនេះ លោកក៏បានលើកឡើងទាំងអន់ចិត្តថា ជីវិតខ្ញុំអន់ជាង (ចក់ និងផល្លា)មែនទេ? គេឈ្លោះគ្នា សារព័ត៌មានផុសនោះផុស ខ្ញុំខ្វា.ក់ភ្នែកមួយគ្រាប់ តែសារព័ត៌មាននៅឯណា? សន្តិភាព កម្ពុជាជាផ្ទះខ្ញុំ លោកបានបន្ថែមថា៖ ខ្ញុំអត់ដែលសរសេរសំណេរលេងទេ រាល់ការសរសេររបស់ខ្ញុំគឺមានកម្មវត្ថុ គោលបំណង ជាតិនិយម និងចង់អោយអ្វីៗសមភាពក្នុងសង្គម ប្រទេសយើងទៅមុខបានអាស្រ័យគំនិតជាកំណើតមនុស្ស។ បងប្អូនមើលឃ្លាមួយៗខ្ញុំសរសេរទៅ គិតអោយជ្រៅ និងយល់អ្វីខ្ញុំសរសេរហើយ សូមអរគុណច្រើន
លោកគ្រូ ម៉ិច សីហា ក៏បានបញ្ជាក់ប្រាប់អ្នកលេងបណ្តាញសង្គម ថា លោកគ្រូនៅតែបន្តបេសកម្មក្នុងវិស័យអប់រំ ដោយលោកគ្រូនៅតែជាគ្រូបន្តបង្រៀនចែករំលែកចំណេះដឹង ពិសេសការងារអាជីវកម្ម សេដ្ឋកិច្ច ការធ្វើទីផ្សារ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដូចមុនជាធម្មតា៕




