
សិល្បៈ
កញ្ញា នៅ សៀងហៃ ទទួលពានរង្វាន់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យ « អរគុណសន្តិភាព » ខួបលើកទី៤៥ ដោយនាងកញ្ញាបានជ្រើសរើសបទ កន្ទុំរុយ (បទបុរាណភ្លេងការ) និង បទ រៃលាបង្គង (សម័យ)។
...ធ្លាប់ជិះឡានឡូ ប្តូរយកឡានផ្លិត ប្តីអើយកុំគិត រៃលាបង្គង... ៉ ទំនុកនៃបទ រៃលាបង្គង សំនៀងដើមរបស់លោកស្រី ឈួន ម៉ាល័យ ចេញផ្សាយនៅឆ្នាំ១៩៧២ តាមរលកវិទ្យុជាតិ ជាប្រវត្តិរឿងពិតនៃជីវិតស្នេហារបស់តារាចម្រៀង សូ សាវឿន ត្រូវបាននាងកញ្ញា នៅ សៀងហៃ បកស្រាយប្រឡងបានយ៉ាងល្អ ពីរោះរងំរណ្តំដួងចិត្ត ធ្វើឱ្យគណកម្មាការវិនិច្ឆ័យ ផ្តល់ពិន្ទុឱ្យនាងបានទទួលចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យ « អរគុណសន្តិភាព »។








ប្រភព ក្រុមព្រះសុរិយា