header ads

Sponsor

ថ្មីទៀតហើយ! នៅថ្ងៃ ២៦ មិថុនា ២០២២ realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនលឿន ហើយតែងតែនាំយកអ្វីដែលថ្មីប្លែកជានិច្ច លើកនេះបានធ្វើឲ្យកក្រើក CHIP MONG Sen Sok Mall ជាមួយកម្មវិធី realme Fans Gathering 2022។ realme Fan Gathering 2022 ដែលមានហ្វេនៗ យុវ័យចូលរួមយ៉ាងច្រើនខ្លាំងតែម្តង ដែលលើសពីការរំពឹងទុកទៅទៀត ដោយកម្មវិធីនេះឧបត្តមដោយ realme GT Neo3 Nauto limited edition។ ដោយមានការសហការរវាង realme x Dark Fantasy រៀបចំកម្មវិធីនេះឡើង ដែលមានការចូលរួមពីយុវវ័យជាច្រើនដែលស្លៀកពាក់(Cosplay) បែបតួអង្គ Anime ដូចជា Naruto ជាដើម ដែលវាពិតជាអស្ចារ្យ និងរំភើបខ្លំាងមែនទែនសម្រាប់អ្នកគាំទ្រវ័យក្មេង។ ក្នុងកម្មវិធីក៏មានការសម្តែងក្បាច់រាំដោយ Game Influncer ដ៏ល្បីមួយរូប គឺ Ice Frog ដែល cosplay ជាតួអង្គ Naruto ហើយការសម្តែងពិតជាឡូយមែនទែន ដែលធ្វើឲ្យកក្រើក CHIP MONG Sen Sok Mall តែម្តង (មានវីដេអូនៅខាងក្រោម) នៅក្នុងវីដេអូក៏មានបញ្ចូលនូវសាច់រឿងខ្លីដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។

ការសម្តែងក្បាច់រាំ មើលទៅរស់រវើក ដែលធ្វើឲ្យហ្វេនហ៊ោរកញ្ចៀវយ៉ាងកងរំពង ។ មិនតែប៉ុននោះ ហ្វេនដែលទៅចូលសុទ្ធតែត្រៀមខ្លួនរួចជាស្រេច cosplay តួអង្គរៀងៗខ្លួន ព្រមទាំងចូលរួមសម្តែងផងដែរ ដើម្បីឈ្នះរង្វាន់ពីម្ចាស់ ឧបត្ថមធំ realme តែម្តង ដែលក្នុងការសម្តែងនោះ មានការបញ្ចេញក្បាច់រាំ ការច្រៀងបទចម្រៀងដែលពេញនិយមក្នុងរឿង Naruto ក៏ដូចជាមានការសម្តែង ឈុតឆាកតាមក្នុងរឿងផងដែរ។ អាចនិយាយបានថា ព្រឹត្តិការណ៍បែបគឺមិននឹងកើតឡើងនោះ ហើយអ្នកដែលបានចូលរួមហើយ គឺចង់ឲ្យមានព្រឹត្តិការណ៍បែបនេះម្តងទៀត។  

ចំនុចពិសេសដែលត្រូវដឹងអំពី realme GT Neo3 Naruto limited edition

realme GT Neo3 Naruto limited edition ត្រូវបានបង្កើតឡើងយ៉ាងពិសេស ហើយមានតែ 5000 គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។ ចំណែកលក្ខណៈសម្បត្តិរឹតតែខ្លាំង realme GT Neo3 Naruto Edition មានអេក្រង់ទំហំ 6.7” FHD+ Super AMOLED 120Hz ដែលាមានកម្រិតប៉ះបញ្ជារ 1000Hz ជាមួយកម្រិតពន្លឺ 1300nits  វាក៏មានបង្កប់មកជាមួយ ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ ហើយមានកម្រាស់ស្តើងត្រឹមតែ 8.2mm។ realme GT Neo3 Naruto Edition បំពាក់នូវកាមេរ៉ាគោល Sony 50MP IMX766 OIS & EIS dual stabilization គ្រាប់ទី2មានទំហំ 8MP Ultra-Wide និងគ្រាប់ទី3 ទំហំ 2MP Macro Camera។ realme GT Neo3 Naruto Edition នេះ មានបន្ទះឈីបខ្លាំងមួយ MediaTek® Dimensity™ 8100 5G លេងហ្គេមបានរលូន អមជាមួយបន្ទះបន្សាបកម្តៅ 3D VC Cooling។ កាន់តែពិសេស វាក៏មានបច្ចេកវិទ្យាសាកល្បឿនលឿនកម្រិត 150W Ultra DartCharge ជាមួយថាមពលថ្ម 4,500mAh។

នេះបង្ហាញថា realme មានសក្តានុពលគ្មានដែនកំណត់ ដែលតែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត "Dare to Leap" ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែrealmeនឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត។  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post