
សង្គម
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយសន្តិសុខយាមផ្ទះវីឡាមួយកន្លែង ត្រូវបានខ្មា.ន់កាំ.ភ្លើ.ងបានជិះម៉ូតូមកបា.ញ់រះជាច្រើ.នគ្រា.ប់ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះ នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
មូលហេតុនៃអំ.ពើបា.ញ់ប្រ.ហារនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈជ.ន.ស.ង្ស័.យ ត្រូវបានគេស្គាល់ថាឈ្មោះ អ៊ូ សុភី ជាអ្នករួមការងារ យាមផ្ទះជាមួយជ.ន.រ.ងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ។
ជ.ន.រ.ងគ្រោះបើកឡានឱ្យឪពុកម្ចាស់ផ្ទះវីឡា ខណៈជ.ន.ស.ង្ស័.យបើកឡានឱ្យកូន។
មិនបានប៉ុន្មានម៉ោងផង ក្រោយធ្វើសកម្មភាពជ.នស.ង្ស័យខ្មា.ន់កាំ.ភ្លេី.ង ពេលនេះត្រូវបានសមត្ថកិច្ចស្រុកស្អាង ឃា,ត់ខ្លួនបានហេីយ ការចា.ប់ខ្លួននេះធ្វេីឡេីងនៅផ្ទះម្តាយមីង របស់ជ.នស.ង្ស័.យក្នុងភូមិ ព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ហេីយពេលនេះសមត្ថកិច្ចជំនាញកំពុងចុះទៅនាំខ្លួនមករកកាំ.ភ្លេី.ងដែលបានលាក់ទុក។











