
សង្គម
ខណៈដែលរឿងរ៉ាវ របស់លោក ជីង ចក់ និងភរិយា កំពុងតែមានរឿងក្ដៅ ស្រាប់តែឃើញវត្តមានលោកទៅជួប លោកជំទាវ ហ៊ុន ស៊ីណាត មានមហាជនជាច្រើនបានឆ្ងល់ តែរឿងនេះត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាតចេញបកស្រាយផងដែរ។
តាមរយៈអាខោនហ្វេបុកលោកជីក ចក់ បានឱ្យដឹងនៅថ្ងៃទី ០៧ ខែកក្កដានេះថា៖ «ថ្ងៃសិល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយដោយបានលោកអ៊ំជាទីគោរពស្រលាញ់ ប្រោះព្រំលើករាសីអោយក្មួយ ក្មួយមានតែម្រាមដៃដប់សំពះអរគុណលោកអ៊ំនឹងក្រុមគ្រួសារលោកអ៊ំទាំងអស់»
ដោយឡែកសម្រាប់លោកជំទាវ ហ៊ុន ស៊ីណាត វិញ បានលើកឡើងថា៖ «មានអ្នកសួរមកខ្ញុំថាក្មួយចក់មកផ្ទះខ្ញុំមានការស្អី ? គប់ជួនថ្ងៃនេះផ្ទះខ្ញុំធ្វើនំបញ្ចុកសព្វមួយដង់ត្រូវហៅបងថ្លៃកូនស្រី នឹម វណ្ណៈ ឈ្មោះម៉ម លក្ខិណា ឬក៏ដន្លងមកញុំា ដល់ពេលខ្ញុំទូរស័ព្ទទៅក្មួយស្រីថាកំពុងនៅជាមួយក្មួយ ចក់
ហើយខ្ញុំក៏ឲ្យក្មួយស្រីលក្ខិណាហៅក្មួយចក់មកតែប៉ុណ្ណឹងឯង💐ហើយក៏ចំថ្ងៃសិតទៀនព្រះវស្សាជាថ្ងៃសីលក្មួយចូលបុណ្យទៀនវស្សាដែរទៅពេលនោះប្រោះព្រំឲ្យក្មួយផងដែរ។»





