header ads

Sponsor

លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅព្រឹកថ្ងៃសុក្រនេះ ក្រោយរងការបាញ់ប្រហារពីខាងក្រោយពីបុរសម្នាក់ អំឡុងពេលលោកAbe ថ្លែងសន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោតនៅទីក្រុងNara។

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe អាយុ៦៧ឆ្នាំ បានរងការបាញ់ប្រហារនៅវេលាម៉ោង១១:៣០នាទី(ម៉ោងនៅប្រទេសជប៉ុន) ព្រឹកថ្ងៃសុក្រនេះ ពីខ្មាន់កាំភ្លើងម្នាក់ជាបុរសស្ថិតក្នុងវ័យខ្ទង់៤០ឆ្នាំ។ ជនសង្ស័យ ត្រូវបានចាប់ឃុំខ្លួន។

លោក​Abe បានទទួលមរណភាព​នៅប្រមាណ៥​ម៉ោង​ក្រោយ​រងការបាញ់​ប្រហារ​។

គ្រូពេទ្យ បញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ មានការហូរឈា.មខ្លាំង សន្លប់ស្តូកស្តឹង ពេលបញ្ជូនមកមន្ទីរពេទ្យ។ គាត់មិនមានសញ្ញាជីវិត និងបានទទួលមរណភាពនៅម៉ោង៥ល្ងាច(ម៉ោងនៅជប៉ុន)។ គ្រូពេទ្យ បញ្ជាក់ទៀតថា គ្រាប់កាំភ្លើងមួយគ្រាប់ បានបា.ញ់ទ.ម្លុះចំបេះដូងរបស់លោក អាបេ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post