header ads

Sponsor

កំពត៖ សមត្ថកិច្ចស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា នៅ រសៀល ថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង ដោយរថយន្ដដឹកទំនិញធុនធំ (ទម្ងន់៥តោន) បានក្រឡាប់សង្កត់លើរឺម៉កដឹកក្មេងសិស្សសាលា ដែលសមត្ថកិច្ចសន្និដ្ឋានថា អាចមានជនរងគ្រោះច្រើននាក់ នៅក្នុងករណីនេះ។

សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្ដស្ទូចដើម្បីជួយសង្គ្រោះក្មេងៗដែលកៀបជាប់នៅក្រោមរថយន្ដក្រឡាប់នោះ។ ករណីនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ជិតរោងចក្រចក្រីទីង ក្នុងស្រុកទឹកឈូ ខេត្តកំពត។ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររឺម៉កម៉ូតូមានឈ្មោះ ជ័យ ចូ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត(រងរបួសធ្ងន់)។ ចំណែកអ្នករួមដំណើរក្នុងរឺម៉កម៉ូតូ មានចំនួន ៥នាក់ ដែលជាសិស្សសាលាមានអាយុ១៦ឆ្នាំចុះ បានរងរបួសធ្ងន់។ ក្រោយសមត្ថកិច្ចអន្តរាគមន៍ដោយប្រើរថយន្តស្ទូច ដើម្បីយកអ្នកដែលកៀបជាប់ដោយរថយន្ត ភ្លាមៗនោះអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post