
សង្គម
ពេជ្រ សូលីកា នៅមួយរយៈចុងក្រោយនេះ ក្រោយពីអ្នកគាំទ្រមានដឹងរឿងបែ.កបា.ក់គ្រួសាររបស់នាងមក មានហ្វេនៗជាច្រើននាក់បានបញ្ចេញការគាំទ្រ ព្រមទាំងលើកទឹកចិត្តនាងជាច្រើន តែចំពោះសាមីខ្លួននៅពីមុខអ្នកគាំទ្រ គឺបានបង្ហាញឱ្យឃើញហាក់ដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង គឺនៅតែទទួលការងារធម្មតា អារម្មណ៍នៅតែស្រស់ស្រាយ តែរឿងពីក្រោយមិនដូចជាយើងបានឃើញទេ។
ពេជ្រ សូលីកា បានលើកឡើងថា ដើម្បីឱ្យខ្លួនបានធូរក្នុងចិត្តដែលកំពុងប្រេះស្រាំថាខ្លួនមិនយំមិនមែនមានន័យថាមិនឈឺចាប់នោះទេ ហើយភាពរឹងមាំនេះ ក៏ដោយសារតែមូលហេតុដ៏សំខាន់ពីរនេះ នេះអ្នកនាងបានបញ្ជាក់ឱ្យដឹងថា Story នាងថា «ខ្ញុំមិនបង្ហាញខ្ញុំយំមិនមែនមានន័យថាខ្ញុំមិនឈឺទេសូមកុំប៉ះទង្គិចផ្លូវចិត្តខ្ញុំទៀតខ្ញុំសុំអង្វរ គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើឥឡូវនេះគឺដើម្បីក្រពះប្អូន និងកូនរបស់ខ្ញុំ»។
ក្រោយសារនេះបានបង្ហោះឡើង មានអ្នកគាំទ្រមិនតិចនាក់នោះទេ អាណិតនាង និងមិននឹកស្មានថាជីវិតគូដែលធ្លាប់តែឃើញភាពផ្អែមល្ហែម ស្អិតរមួត បែរជាត្រូវចែកផ្លូវគ្នាទាំងកណ្តាលទីយ៉ាងនេះសោះ យ៉ាងណាផ្លូវមួយនេះឈឺចាប់មែន តែឈឺចាប់រយៈពេលខ្លី ប្រសើរជាងត្រូវមានទុក្ខមួយជីវិត ហើយការចែកផ្លូវគ្នានេះជាគំរូល្អសម្រាប់កូន សម្រាប់សង្គមដោយមិនមានការហែកហួរគ្នា៕








