header ads

Sponsor

គិតត្រឹមវេលា​ម៉ោង​ ១១:៣០នាទី ថ្ងៃ​ទី​១២​ ខែកក្កដា​​ ឆ្នាំ​២០២២​ ស្ថានភាព​កំពស់ទឹក​ នៅស្ពានស្ទឹងសំរោង​ ចំណុចចន្លោះគីឡូម៉ែត្រលេខ​ ១១៥-១១៦ ក្នុង​ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទឹក​ឡេីងមានកំពស់​ ៥,២០ម៉ែត្រ ពីបាតស្ទឹង​ ។ តាមការសន្និដ្ឋាន​ សភាព​ទឹកឡេីងដល់កំពស់​ ៥,៦០ម៉ែត្រ​ ទៅ​ ៥,៧០ម៉ែត្រ​ និង​ត្រូវ​ប្រកាស​អាសន្ន​។

កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់ សីលា ចំនួន០៤នាក់​ ដឹកនាំដោយលោកអនុសេនីយ៍ឯក​ សួន​ ធា​ មេបញ្ជាការរងស្រុក​ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​ ដឹកនាំដោយលោក​ សៅ​ បុរីវឌ្ឍនៈ​ អភិបាលស្រុកកំពង់ សីលា​ ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរង គ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ ខ្នងផ្ទះ​ (ពុំមានរងគ្រោះដល់អាយុ​ជីវិតមនុស្ស រឺសត្វពាហនៈឡេីយ​ )។

នៅវេលាម៉ោង២៣:១០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យបើកដំណើរការឆ្លងកាត់រថយន្តតូច-ធំ ធ្វើចរាចរណ៍ទៅមកជាធម្មតា លើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីសម្រួលដល់ការធ្វើដំណើរ បងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសការកកស្ទះចរាចរណ៍ ដោយស្ថានភាពកំពស់ទឹកភ្លៀងបានស្រកទៅវិញ នៅចំណុចស្ពានស្ទឹងសំរោង​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​: ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

ចំពោះមុខ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ដខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុក ចុះជួយសម្រួលចរាចរណ៍ រក្សាសណ្តាប់ធ្នាប់ នៅលើដងផ្លូវសាធារណ:។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post