header ads

Sponsor

ភ្នំពេញ៖ជំនន់​ទឹកភ្លៀង​​ បានហូរកាត់ផ្លូវហូរកួចមនុស្ស និងម៉ូតូ​ធ្លាក់ចូលក្នុងស្ទឹងបណ្ដាលឱ្យមនុស្សស្លា..ប់ចំនួន​៣​ នាក់​ នៅកំណាត់ផ្លូវជាតិលេខ​៥៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ១៥៥-១៥៦​ ចំណុចស្ទឹងកាច់​ ភូមិឯកភាព​ ឃុំថ្មដា​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិ​ នេះកើតឡើងនៅម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមផេកផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៃអធិការស្រុកវាលវែងផ្សាយថ្ងៃ១៣ កក្កដា។

អ្នកស្លា..ប់ទាំង៣នាក់នោះ មានឈ្មោះដូចខាងក្រោម​ ៖

១.ឈ្មោះ​ ជា​ សុខគឿន​ ភេទប្រុស​ អាយុ​ អាយុ​ ៣៩​ ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិ​ឈេីទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ។

២.ឈ្មោះ​ ចាន់​ ភក្តី​ ភេទស្រី​ អាយុ​ ៣៥​ ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ​ឈេីទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ (ត្រូវ​ជាប្រពន្ធ​ មានផ្ទៃពោះ​ ៧​ ខែ)​ រកសពមិនទាន់ឃេីញ និង៣.ឈ្មោះ​ លី​ ចាន់ថា​ ហៅឆៀងម៉ៃ​ ភេទស្រី​ អាយុ​៣​ ឆ្នាំ រស់នៅ​ភូមិ​ឈេីទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ (ត្រូវ​ជាកូន)។

ចំណែក ម៉ូតូ​ម៉ាក​ Dream C125 ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1I-7548  ។ 

កម្លាំង​សមត្ថកិច្ច​បានប្រគល់សពរកឃេីញ​ទៅក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វេីបុណ្យ​ ហេីយកម្លាំង​នគរបាល​ សហការ​ជាមួយកម្លាំងយោធា​ និងកម្លាំងកងរាជអាវុធហត្ថស្រុក​ កំពុងបន្តស្វែងរកសពម្នាក់ទៀត​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post