header ads

Sponsor

សិល្បៈ

តាគល់

បេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ គឺ អែម អាត ដោយសារសមត្ថភាព​ ពេលនេះលោកបានឈានមកដល់វគ្គ L ive Show ហើយ ដែលធ្វើឱ្យមហាជនកាន់តែមានការចាប់អារម្មណ៍ តែក្នុងនោះក៏មានអ្នកខ្លះជជែកវែកញែកផងដែរ ទាក់ទងនឹងរូបសម្បត្តិរបស់លោក តែទន្ទឹមនឹងពាក្យរិះគន់មិនសមរម្យទាំងនោះ ក៏បានឃើញមានមហាជនអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តបង្ហាញការអាណិត ព្រមទាំងគាំទ្រចំពោះបេក្ខភាពរូបនេះផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលកំពុងទាញបានចំណាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រហើយ ស្រាប់តែប៉ុន្មានថ្ងៃមុនត្រូវបានម្ចាស់ក្រុមវង់តន្រ្តីមួយដែលលោកធ្លាប់ធ្វើការងារនៅទីនោះ ទម្លាយរឿងរ៉ាវរបស់លោក ទីថាលោកជាមនុស្សរមើសគុណ ក្រោយពេលដែលលោកសម្រេចចាកចេញពីវង់តន្រ្តីនេះ ដែលកាន់តែធ្វើឱ្យមានការជជែកវែកញែកពីលោកបន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែស្រាប់តែនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ តាមរយៈផេគ ក្រុមរង់តន្រ្តីនោះ បានធ្វើការបង្ហោះសាជាថ្មីថា ការរៀបរាប់កាលពីប៉ុន្មានថ្ងៃមុននោះគឺ គ្រាន់តែជាការធ្វើលេង Prank ប៉ុណ្ណោះ មិនមែនជាការពិតឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមវង់តន្រ្តីដដែលក៏បានបញ្ជាក់ឱ្យដឹងទៀតថា ការធ្វើបែបនេះគឺ គ្រាន់តែដើម្បីចង់ឱ្យបេក្ខភាពរូបនេះមានឈ្មោះល្បី គេស្គាល់ច្រើនប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ក្រុមវង់តន្រ្តីនោះ បានរៀបរាប់ថា ៖ «Prank បានសម្រេច (សុំទោសបងប្អូន រឿងទាំងអស់ ខ្ញុំគ្រាន់តែចង់ឱ្យ (អែម អាត) មានគេស្គាល់ច្រើនតែប៉ុណ្ណោះ តាមពិតយើងមិនបានខឹងគ្នាទេ… ខ្ញុំគ្រាន់តែទាមទារចំណាប់អារម្មណ៍បងប្អូន ឱ្យស្គាល់គាត់កាន់តែច្រើនជូនពរឱ្យជោគជ័យណា កូនម្ដាយ»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post