Sponsor

បន្ទាយមានជ័យ៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយលួចទូរសព្ទដៃអ្នកគ្រប់គ្រង់អស់៣គ្រឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ ខែកក្តដាឆ្នាំ ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យឈ្មោះ សាំង សាវុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាសន្តិសុខ ទីកន្លែងកំណើត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ស្នាក់នៅមណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

លោក វរសេនីយ៍ឯក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ហ៊ាន យ៉េង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត អំពីករណីលួច(ទូរសព្ទ) កាលពីវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់។

លោកមេបញ្ជាការ បានបញ្ជាក់ថា ពេលសួរនាំ ជនសង្ស័យសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទដៃម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ ចំនួន ០៣គ្រឿង របស់អ្នកគ្រប់គ្រងអាគារដែលរូបខ្លួនធ្វើការនៅក្នុងភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លួចរួចបានគេចខ្លួនទៅដេកនៅបន្ទប់ជួលរបស់សង្សារខ្លួន នៅម្តុំវត្តថ្មី រហូតដល់វេលាម៉ោង១០និង០០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែអ្នកគ្រប់គ្រងអាគារ បាននាំសមត្ថកិច្ចមកដល់ និងឃាត់រូបខ្លួនតែម្តង។

ក្រោយពីសួរនាំរួចជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញកងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ចំណែកទូរសព្ទទាំង៣គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor