header ads

Sponsor

ភ្នំពេញ ៖ នារីម្នាក់បានបាត់បង់ជីវិត ខណៈបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីជិះកង់ឆ្លងផ្លូវត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកបុ.ក និងកិ.ន នៅវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះមានឈ្មោះ ម៉ែន ចង្រឹត អាយុ១៨ឆ្នាំ មុខរបរ លក់បបរ បាយ មុខរោងចក្រ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះជិះកង់ចេញពីផ្សារជម្ពូវ័នធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងQMI  ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានឆ្លងផ្លូវ ភ្លាមៗនោះស្រាប់តែមានរថយន្តធន់ធំម៉ាកCHENLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0739 ប្រភេទក្រឡុកស៊ីម៉ងត៍ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយបានជ្រុលបុ.ករួចកិនកង់ជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត ក្រោយពីកើតហេតុភ្លាមបានចុះរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញធ្វើការវាស់វែងយកកង់ និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាធានីភ្នំពេញរងចាំដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post