header ads

Sponsor

នៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង 03:00នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកលាប បានធ្វើការល្បាតពួនស្ទាក់ពេលយប់ បានឃាត់ខ្លួនជនសង្ស័យចំនួន 02នាក់ប្រុស(ជនជាតិវៀតណាម 01នាក់) មានសារធាតុញៀន ពាក់ពន្ធ័ករណី ប៉ុនប៉ងលួច(បូមប្រេង) នៅចំណុចមុខផ្ទះលេខ 258S ផ្លូវជាតិលេខ6 ក្រុមទី9 ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

—វត្ថុតាងដកហូតរួមមាន:

1.ម៉ូតូសណ្តោងរឺម៉ក់ ចំនួន 01គ្រឿង(សេរីចាស់) ។

2.កានជ័រ ចំណុះ30លីត្រ ចំនួន 05។

3.ទុយោជ័រ ចំនួន 02 ប្រវែង 6ម៉ែត្រ។

4.កូនសោរ មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តនិតិវិធីបន្ត។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post