header ads

Sponsor

(ខេត្តស្វាយរៀង): ដោយយើងធ្វើដំណើរមានចំងាយផ្លូវ៨គីឡូម៉ែត្រ ចេញពីក្រុងស្វាយរៀង បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ១៣ ឆ្ពោះទៅឃុំកំពង់ចក ស្រុករំដួល នោះយើងនឹងទៅដល់រម្មណីយ៍ដ្ឋានទេសចរណ៍ដំរី.ស រំដួលរឺសត ដែលជារម្មណីយ៍ដ្ឋានកំពុងត្រូវបានមហាជនទូទៅ ក៏ដូចជាភ្ញៀវនានាទាំងក្នុងនិងក្រៅខេត្ត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺពួកគាត់តែងតែនាំគ្នាមកលេងកំសាន្តនៅទីនេះជារៀលរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកពីការងារតាមបែបសាមញ្ញៗជាលក្ខណៈក្រុមគ្រួសារ ក្រុមការងារ រឺក៏កម្មវិធីពិសេសផ្សេងៗ។ 

លោក ពៅ សុធារិន ដែលជាម្ចាស់រម្មណីយដ្ឋានដំរី.ស រំដួលរឺសត បានមានប្រសាសន៍ឲ្យដឹងថាៈ រម្មណីយដ្ឋានដំរី.ស រំដួលរឺសតនេះ បានចាប់ផ្តើមដំណើរការទទួលភ្ញៀវដែលមកលេងកំសាន្តចាប់ពីថ្ងៃចូលឆ្នាំខ្មែរយើងកន្លងទៅនេះ គឺក្នុងកំឡុងខែមេសា ឆ្នាំ២០២២ ដែលមានបំរើសេវាកម្មផ្សេងៗមានដូចជាៈ អាងហែលទឹក, សួនច្បារសំបូរទៅដោយដើមឈើធំៗ, មានកន្លែងស្ទួចត្រីកំសាន្ត, មានប្រព័ន្ធទឹកធម្មជាតិព័ទ្ធជុំវិញបង្កើតនូវខ្យល់អាកាសបរិសុទ្ធ ទេសភាពបែបធម្មជាតិពិតៗ, មានកាហ្វេនិងអាហារដ្ឋាន ដែលមានមុខម្ហូបសំបូរបែបហើយភ្ញៀវក៏អាចកុម៉្មង់មុខម្ហូបផ្សេងៗបានតាមតម្រូវការ, ហើយជាងនេះទៅទៀតក៏មានសួនចិញ្ចឹមសត្វក្ងោក ជាច្រើនក្បាល សំរាប់ឲ្យភ្ញៀវបានចូលទស្សនាកំសាន្តសប្បាយផងដែរ។ 

លោក ពៅ សុធារិន បានបន្តឲ្យដឹងទៀតថាៈ សំរាប់ថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សម្រាកផ្សេងៗគឺកន្លែងរបស់លោកតែងតែមានភ្ញៀវមកកំសាន្តនៅទីនេះពុំដែលស្ងាត់នោះទេ ភ្ញៀវខ្លះជាអ្នកនៅក្នុងខេត្ត ខ្លះទៀតគាត់អញ្ជើញមកពីក្រៅខេត្តហើយពួកគាត់ចូលចិត្តមកកំសាន្តនៅទីនេះពីព្រោះថា រឺសតដំរី.ស មានសេវាកម្មរហ័សតំលៃសមរម្យ មុខម្ហូបឆ្ងាញ់ មានទេសភាពបែបធម្មជាតិពិតៗ ហើយទីតាំងក៏នៅជិតនិងទីប្រជុំជនខេត្តស្វាយរៀងផងដែរ។

លោកបានបន្ថែមទៀតថាៈ ក្រៅពីថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សម្រាកផ្សេងៗទៀតនោះ រម្មណីយ៍ដ្ឋានដំរីសរំដួលរឺសត ក៏នៅបើកដំណើរការទទួលភ្ញៀវជាធម្មតាដូចសព្វមួយផងដែរដែលមានបំរើសេវាកម្មរហ័សទាន់ចិត្តមិនឲ្យភ្ញៀវខកបំណងនោះទេ ។ 

ដោយឡែកបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវដែលបានអញ្ជើញទៅលេងកំសាន្តនៅទីនោះក៏បានឲ្យដឹងផងដែរថាៈ នៅទីនេះគឺមានទេសភាពបែបធម្មជាតិពិតៗ ខ្យល់អាកាសក៏បរិសុទ្ធល្អ អាហារក៏ឆ្ងាញ់អាចកុម៉្មង់បានតាមតម្រូវការ មានតំលៃសមរម្យលឿនរហ័សទាន់ចិត្ត ហើយម៉្យាងទៀតក៏មានកន្លែងកំសាន្តផ្សេងៗជាច្រើនទៀតសំរាប់អ្នកដែលស្រលាញ់ទេសភាពបែបមនោសញ្ចេតនាសាមញ្ញ អ្នកដែលធ្លាប់បានមកលេងនៅទីនេះប្រាកដជាចង់មកលេងកំសាន្តម្តងទៀតជាក់ជាពុំខានឡើយ។ 

សូមបញ្ជាក់ផងដែរថាៈ រម្មណីយដ្ឋានដំរី.ស រំដួលរឺសត គឺជារម្មណីយដ្ឋានមួយមុនគេថ្មីប្លែកសំរាប់បងប្អូនអ្នកខេត្តស្វាយរៀង មានកន្លែងកំសាន្ត មានទីតាំងនៅជិតនិងទីរួមខេត្តងាយស្រួលក្នុងការធ្វើដំណើរ បើបងប្អូនមកដល់ខេត្តស្វាយរៀងកុំភ្លេចមកលេង "ដំរី.ស រំដួលរឺសត"៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post