header ads

Sponsor

កាលពីថ្ងៃទី17 ខែកក្កដា ឆ្នាំ2022​ ក្រុមក្មេង​ទំនេី​ង២​ក្រុម​ធ្វើ​សកម្មភាព​បង្កការអុកឡុកដេញកាប់វាយគ្នាបង្កការភ័​យដល់ពលរដ្ឋ​ បង្កអសន្ដិសុខប៉ះពាល់​ដល់សណ្ដាប់ធ្នាប់នៅក្នុងសង្គម​យ៉ាងអាណាធិបតេយ្យនៅទីសាធារណៈរួចបាននាំគ្នាគេចខ្លួនអស់។ 

ក្រោមបទបញ្ជាដ៏មុឹងម៉ាត់ពីសំណាក់​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ បានបញ្ជាឱ្យជំនាញព្រហ្មទណ្ឌខេត្ដនិង​អ​ធិការនគរបាលស្រុកបសេដ្ឋ​ ចុះធ្វេីការស្រាវជ្រាវជុំវិញសកម្មភាពបង្កអសន្ដិសុខសង្គមដែលបង្កឡេី​ងដោយក្រុមក្មេងទំនេីងមួយក្រុមដេញវាយកាប់ចា​ក់គ្នាយ៉ាងអាណាធិបតេយ្យនៅក្នុងមូលដ្ឋានស្រុកបសេដ្ឋ​ ទឹកដីខេត្ដកំពង់ស្ពឺ​ កាលពីថ្ងៃទី១៧​ខែកក្កដា​ ថ្មីៗនេះ។ ​

នៅរសៀលថៃ្ងទី១៨​ខែកក្កដា​ កំលាំងជំនាញខេត្ដ​និងកំលាំងអធិការស្រុកបសេដ្ឋ​ សហការជាមួយ​កំ​លាំងនគរបាលខេត្ដតាកែវធ្វេីការប្រមូលមុខសញ្ញាក្មេងទំនេីងដែលបង្កការអុកឡុកកាប់ចាក់ដេញវាយអាណាធិបតេយ្យ​ នៅមុខសាលារៀនវត្តចាស់ ស្ថិ​តនៅភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំ​ពង់ស្ពី​ ជាលទ្ធផលបង្រ្កាបបានក្រុមក្មេ​ងទំនើងចំនួ​ន០២ក្រុម​ មានគ្នាចំនួុន11នាក់៖

•ក្រុមទី១មានឈ្មោះ​ និងរហ័ស្សនាម​ KS​ យើងឃាត់បានចំនួន០៧នាក់
១/ឈ្មោះ​ វ៉ាន់ ប៊ុនធឿន ភេទប្រុស​ អាយុ17ឆ្នាំនៅ​ភូមិត្រពាំងផុងថ្មី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ 
២/ឈ្មោះ​ ង៉ែត រតនា ភេទប្រុស​ អាយុ16ឆ្នាំនៅភូមិកន្លង់ ឃុំនសេដ្ឋ ស្រុកបសេដ្ឋ ។ 
៣/ឈ្មោះ​ គុណ ឃៀង ភេទប្រុស​ អាយុ១៧ឆ្នាំនៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ
៤/ឈ្មោះ​ ពន ឧសភារ៉ា ភេទប្រុស​ អាយុ១៨ឆ្នាំនៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ
៥/ឈ្មោះ​ ឆៃ បញ្ញា ភេទប្រុស​ អាយុ១៧ឆ្នាំនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រកត្រាំកក់ ខេត្ដតាកែវ​ (ម្ចាស់ដាវដែក​ និងអ្នកកាន់ដាវដែក)។ 
៦/ឈ្មោះ​ សុខ ពៅ ភេទប្រុស​ អាយុ២០ឆ្នាំ​ នៅភូមិ​ច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ។ 
៧/ឈ្មោះ​ ឆេង សៀងនុ ភេទប្រុស​ អាយុ១៥ឆ្នាំនៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ។

•ក្រុមទី២ មានឈ្មោះ​ និងរហ័ស្សនាម​ BT បសេដ្ឋ
ឃាត់ខ្លួនបានចំនួន០២នាក់
១-ឈ្មោះ​ ទឹម បូរី ភេទប្រុសអាយុ18ឆ្នាំ​ នៅភូមិព្រៃរំដួលត្បូង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ 
២-ឈ្មោះ​ អៃ ចន្ថន ភេទប្រុស​ អាយុ17ឆ្នាំ​ នៅភូមិព្រៃត្បែង ឃុំពោធិម្រាល ស្រុកបសេដ្ឋ។

តាមការបញ្ជាក់ពី​ លោក​ ចន​ សុភីត​ អធិការនគរ​បា​លស្រុកបសេដ្ឋ​ ថា​ក្រុម​ BT​ បសេដ្ឋ​ ចំនួន០២នាក់​ទៀតបានកំពុងរត់គេចខ្លួន​ សមត្ថកិច្ចលោកកំពុងប​ន្ដតាមយក។ 
នេះជាសកម្មភាពដែលក្រុមក្មេងទំនេីងដែលមាន​រចនាសម្ព័ន្ធចាត់តាំងបង្កេីតឈ្មោះ​ រហ័ស្សនាម​ ស​ម្គាល់ថាជាបក្ខពួកដែលមានកំលាំងដេីម្បីធ្វេីការ​ កា​រពារនិងបង្រ្កាបទៅលេីក្រុមក្មេងទំនេីងមួយផ្សេ​ង​ទៀតដែលមិនមែនជាសមាជិកក្រុមខ្លួនជាបក្ខពួក​របស់ខ្លួន​ ទង្វេីនេះជាការបង្ហាញឱ្យឃេីញថា​ ក្រុម​ក្មេងទំនេីងទាំងនេះមិនបានយកចិត្ដទុកដាក់ប្រដៅ​និងតាមដានពីសំណាក់​ អាណាព្យាបាល​ មាតាបិ​តា​ ដោយសារកត្ដាឆ្វេសប្រហែសទាំងនេះបាន​ប​ណ្ដោយឱ្យក្រុមទាំងនេះមានឱកាសបង្កព្យុះភ្លៀងបង្កេីតជាក្រុមមានសម្ភារៈមធ្យោបាយសម្រាប់ប្រព្រឹត្ដអំពេីល្មេីសបាន។   សង្គមត្រូវការចូលរួមពី​ អាណាព្យាបាល​ មាតា​ បិតា​ រួមជាមួយមនុស្សនៅ​ក្នុងសង្គមដេីម្បីក្លាយខ្លួនជាមនុស្សល្អនៅក្នុងសង្គម។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការបសេដ្ឋ បានកសា​ង​សំណុំរឿងបញ្ជូនមុខសញ្ញាចំនួន០៩នាក់រួមទាំងវត្ថុតាងដាវដែក ទៅជំនាញនៃស្នងការដ្ឋាននគរបា​លខេត្ដកំពង់ស្ពឺ​ ចាត់ការតាមនិតិវិធីច្បាប់​៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post