
សិល្បៈ
មុនពេលឈានដល់វគ្គ Live Show សប្ដាហ៍ទី ១ បេក្ខជន អែម អាត ត្រូវបានម្ចាស់វង់តន្ត្រីមួយចេញមកទម្លាយពីចរិតពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ផឹកទឹកបំភ្លេចប្រភពដើម រហូតធ្វើឱ្យមហាជនផ្ដោតការចាប់អារម្មណ៍គ្រប់គ្នា និងដាក់បន្ទោសទៅលើបេក្ខជនរូបនេះខ្លាំង ដោយខ្លះថាមិនសមឱ្យកើតរឿងបែបនេះឡើងក្នុងពេលប្រលងទាល់តែសោះ។
មិនយូរប៉ុន្មានទេ ស្រាប់តែម្ចាស់គណនីម្ចាស់វង់តន្ត្រីដដែលនោះ បានមកបង្ហោះសារបកស្រាយពីរឿងទំនាស់ខ្លួន និង បេក្ខជន អែម អាត ដោយលើកឡើងថា គឺគ្រាន់តែជារឿង Prank ឬជាលលេង ដែលខ្លួនបង្កើតឡើងដើម្បីជួយឱ្យបេក្ខជនរូបនេះ មានមហាជនកាន់តែស្គាល់ច្រើនប៉ុណ្ណោះ។
ក្រោយរបូតចេញពីក្នុងកម្មវិធីប្រឡងចម្រៀងក្នុងវគ្គLive Show នេះ អែម អាតបានផ្ដល់បទសម្ភាសន៍បកស្រាយនូវរឿងគ្រប់យ៉ាងដែលកំពុងមានការចាប់អារម្មណ៍នាពេលកន្លងមកថា៖
«ពីដើមមកខ្លួនបានចុះកុងត្រាច្រៀងនៅក្រុមចម្រៀងអកកេះចំនួន២ឆ្នាំ តែលោកនៅក្នុងក្រុមតន្ត្រីនេះចូល៣ឆ្នាំទៅហើយ ក៏សុំឈប់...តែឈប់តាមឆាត» សូមស្ដាប់ការបកស្រាយទាំងស្រុងខាងក្រោមនេះ៖