header ads

Sponsor

យោងតាមទំព័រហ្វេសបុកផេក «មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ» បានឱ្យដឹងនៅយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ថា៖ លោកនាយកវិទ្យាល័យហ៊ុនសែនឃ្លាំងលើ បានរៀបចំឱ្យជាងកាត់សក់ មកកាត់សក់សិស្សប្រុសដល់សាលារៀន ដើម្បីឲ្យសិស្សមានគំរូម៉ូតសក់ដូចៗគ្នា។

មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមអរគុណ និងកោតសរសើរ ដល់គណៈនាយក និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់រៀបចំផែនការ ផ្សព្វផ្សាយ អនុវត្តតាម "សេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន" របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមន្ទីរអប់រំ យុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយកន្លងមក និងសូមពង្រឹងអនុវត្តន៍បន្តទៀត។

២០ កក្កដា ២០២២

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post