header ads

Sponsor

ក្រោយពីលោក ហ៊ុយ យ៉ាឡេង ដែលជាម្ចាស់ផលិតកម្មកថាជ័យ ក៏ជាតួសម្ដែងផងនោះ បានប្រកាសលក់ផ្ទះ និងឡាន ដើម្បីយកប្រាក់ទៅសងថ្លៃបំណុល ដែលខ្ចីគេមកផលិតកុន ហើយខាតដើមនេះ ធ្វើឱ្យលោកផែង វណ្ណៈ បានបញ្ចេញទស្សនៈខ្លះៗទៅលើរូបលោក។

តាមរយៈគណនីហ្វេសបុករបស់លោកផែង វណ្ណៈ បានរៀបរាប់ឱ្យដឹងនៅយប់ថ្ងៃទី ២០ ខែកក្កដា​ ឆ្នាំ២០២២ថា៖

«ជំងឺ​តួឯក​និយម​ នាំមក​នូវ​ការ​បរាជ័យ​ យកល្អ​ លោក​ឈប់​ដេីរតួ​ខ្លួនឯង​ទៅ​ក្រែង​អាច​កែប្រែ​ស្ថានការណ៏​បានខ្លះ​ ។  បេីដឹកនាំសំដែងក៏ខ្លួនឯង​ តួសំដែង​ក៏ខ្លួនឯង​ ដឹងតែ​ បរាជ័យ​ហើយ​ ។»

លោក ហ៊ុយយ៉ាឡេង ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បើលក់ផ្ទះសង់បំណុលហើយ នៅសល់លុយខ្លះទៀត លោក យ៉ាឡេង នឹងប្រើប្រាស់លុយទាំងនោះ ទៅបន្តផលិតភាពយន្តថែមទៀត តាមក្តីស្រម៉ៃចង់ឱ្យវិស័យភាពយន្តខ្មែររីកចម្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post