ក្រោយពីបានឃើញលោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មកថាជ័យ ក៏ជាតួសម្ដែងផងនោះ ប្រកាសលក់ផ្ទះ និងឡានយកប្រាក់ផលិតកុន និងសងថ្លៃបំណុល ដែលខ្ចីគេមកផលិតកុន ស្រាប់តែលោកផែង វណ្ណៈ បានលើកឡើងថា៖
«ជំងឺតួឯកនិយម នាំមកនូវការបរាជ័យ យកល្អ លោកឈប់ដេីរតួខ្លួនឯងទៅក្រែងអាចកែប្រែស្ថានការណ៏បានខ្លះ ។ បេីដឹកនាំសំដែងក៏ខ្លួនឯង តួសំដែងក៏ខ្លួនឯង ដឹងតែ បរាជ័យហើយ ។»
តែបន្ទាប់ពីលើកឡើងបែបនេះមានអ្នកចូលទៅបញ្ចេញមតិមិនពេញចិត្តជាច្រើនដោយលើកឡើងផ្សេងៗពីគ្នាថា៖
«ខ្ញុំចូលចិត្តមើលរឿងគាត់សំដែងណាស់ ខ្ញុំគាំទ្រខ្សែភាពយន្តដែលគាត់ផលិត និងលះបង់ មានការអប់រំច្រើនក្នុងរឿង ពូវណ្ណៈគួរតែស្វែងយល់បន្ថែម មុននឹងបញ្ចេញមតិខាងលើ ទោះយ៉ាងណាក៏គាត់បានជួយអប់រំដ៏ល្អល្អតាមរយៈស្នាដៃដែលគាត់ផលិតរឿងដែរ...មតិខ្ញុំ ។»
«ឈិនឡុង ទិនហ្វី ដឹកនាំខ្លួនឯង សម្តែងខ្លួនឯងដែរតើពូ គេកើបលុយចាយមិនអស់ គាត់សម្តែងល្អតើ គាត់មានចិត្តលះបង់ហើយ បើយើងមិនជួយកុំចាំអីនឹងផ្ចាញ់ថែម»
«ខ្ញុំមិនគាំទ្រសម្តីរបស់លោកពូ។ គាត់បានផលិតរឿងអប់រំច្រើនណាស់។ ហេតុអ្វីពូមើលរំលងស្នាដៃរបស់ផលិតករខ្មែរ? ប្រសិនបើគាត់ហាមាត់សុំលោកពូ ចាំពូដៀលគាត់ តែនេះគាត់លក់ទ្រព្យរបស់គាត់តាស៎ !!!»
«Caption បងថ្ងៃនេះខ្ញុំមិនគាំទ្រទេ!! បងគួរមើលអត្ថបទប្រវត្តិគាត់ក្នុងAccount រឺ Page សិន មនុស្សគាត់លះបង់ តស៊ូ លើកតំកើនសិល្បះ ជាពិសេសវិស័យភាពយន្ត។ មនុស្សកំពុងជួបបញ្ហាគាត់ត្រូវការអ្នកលើកទឹកចិត្ត រឺ អ្នកអាចមានលទ្ធភាពជួយគាត់(ដៃគូសហការដោយស្មោះត្រង់)។ ខ្ញុំនឹកថាបងចូលចិត្តជួយមនុស្សក្នុងគ្រាអាសន្ន តែនេះហាក់បន្ទោសបំបាក់ទឹកចិត្តគាត់ទៅវិញ។»
មិនត្រឹមតែប៉ុណ្ណោះទេ អាចារ្យធំថែមទាំងបោះពាក្យថា៖«បើមិននិយាយ មិនដឹងថា..ភ្លើ..ដ.ល់ថ្នា.ក់នេះទេ» បងប្អូនសរសេរពាក្យក្នុងចិត្តចេញមកអស់ហើយ! អ៊ីចឹងប្អូនគ្មានមតិអីថែមទៀតទេ សុំគ្រាន់តែចុចស៊ែរចុះ។ស្រណោះពេលចូលអានខមមិនបងឃើញបងប្អូន.ឌៀ..លប..ងដូ..ចឆ្.កែ! ឈប់ទៅបង ប្អូនខ្លាចបងឆ្កួ..តជាងនេះ។»


