header ads

Sponsor

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ស្លឹកមាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបន្ដទៀតថា បន្ទាប់ពីធ្វើការសួរនាំជនជាតិនីហ្សេរីយ៉ា បាននិយាយថា រូបគេបានមកដល់ផ្ទះសំណាក់«ពណ៌មាស»នេះ នៅវេលាម៉ោង០៥៖២០នាទី ដោយជិះកង់បីឥណ្ឌាមួយគ្រឿង មានបុរសម្នាក់ជាម្ចាស់អ្នកឌុប និងស្ដ្រីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ ពេលមកដល់បានមួយសន្ទុះ ពោលនៅវេលាម៉ោង០៥៖៤០នាទី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post