header ads

Sponsor

យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក BTV Cambodia បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារសង្កាត់បឹងទំពន់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះមកដល់ទីតាំងផ្ទះ ស្រ្តីដែលមានការពាក់ពន្ធ័ ជាមួយអ្នកជំងឺជាជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វា នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី ២៤ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតនៅបន្ទប់ជួល ភូមិសន្សំកុសល ៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញ បន្ទាប់ពីមានការស្វែងរកយ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើស្រាវជ្រាវរហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ។ ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post