header ads

Sponsor

អ្នកលេងបណ្ដាញសង្គមបាននាំគ្នាប្រតិកម្ម និងបញ្ចេញមតិរិះគន់សារជាថ្មីទៀតហើយ ទៅលើយុវវ័យមួយក្រុមដែលនាំគ្នាថតវីដេអូ ដោយប្រើទង្វើមិនសមរម្យ អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិជាខ្លាំង រហូតមហាជនសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ហៅក្រុមទាំងនេះមកធ្វើការអប់រំផង។

យ៉ាងណាបន្ទាប់ពីមានការបញ្ចេញមតិដោយភ្ជាប់ទំព័រហ្វេបុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងវីដេអូនោះ បញ្ជាក់ឱ្យឃើញថាមានការឆ្លើយតបពីខាងទំព័រស្នងការក្រុងហើយ ដោយបានលើកឡើងថា៖ «សមត្ថកិច្ចនឹងចាត់វិធានការលើករណីនេះ» ។

ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា ចំពោះចំណាត់ការសមត្ថកិច្ច ក្រុមសម្ដែងតាមបណ្ដាញសង្គមទាំងនេះ ហាក់ដូចជាមិនមានការខ្លាចអ្វីសោះ ខណៈកន្លងមកត្រឹមតែផ្ដិតមេដៃ ថតវីដេអូសុំទោសជាសាធារណៈប៉ុណ្ណោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post