
សិល្បៈ
វីដេអូមួយដែលត្រូវបានបង្ហោះឡើងដោយគណនីហ្វេបុកមួយដែលមានឈ្មោះថា «ភួង រតនៈ» ដោយសារតែឃើញពីការតស៊ូ របស់សិស្សសាលាមួយរូប ចេញពីសាលារួចដើរតាមផ្លូវទាំងគ្មានស្បែកជើង ព្រមទាំងឆ្លៀតរើសកំប៉ុងថែមផងនោះ ក៏កើតចិត្តអាណិត ក៏ហៅឡើងរថយន្តជូនទៅផ្ទះ តែមហាជនហាក់មិនគាំទ្រចំពោះការហៅឡើងរថយន្តបែបនេះ ដោយយោងតាមហេតុផលរៀងៗខ្លួន។
គណនីខាងលើនេះ បានបង្ហោះវីដេអូ និងភ្ជាប់ជាមួយសំណេរថា៖ «ពូមានតែទឹកចិត្តបន្តិចបន្តួច និងអាចជូនក្មួយទៅដល់គោលដៅដែលចង់ទៅ ណា ហើយទៅចុះក្មួយ តស៊ូឡើង ពូមានតែពាក្យជូនពរក្មួយ» ។
តាមរយៈវីដេអូនេះ មានមហាជនជាច្រើនបានសម្ដែងការកោតសរសើរចំពោះក្មេងរូបនេះខ្លាំងណាស់ ទោះមានបញ្ហាជីវភាពលំបាកខ្លាំងរហូតដល់គ្មានស្បែកជើងបែបនេះ តែក៏មិនបោះបង់ការសិក្សាដែរ។
តែយ៉ាងណាក៏មានអ្នកខ្លះបញ្ចេញមតិថា ប្អូនឆាប់ជឿគេណាស់ហៅជិះឡាន ឡើងជិះដែរ បើអ្នកបើកឡានគាត់ជាអ្នកចាប់ក្មេងវិញនោះចប់ហើយ បើឡើងឡានស្រួលយ៉ាងហ្នឹង (សូមជូនពរប្អូនជួបតែមនុស្សល្អៗខំរៀនណា)។
អ្នកខ្លះទៀតបញ្ចេញមតិថា៖ «ទឹកចិត្តល្អ តែគំរូអាក្រក់ ក្មេងៗដទៃ អាចមើលហើយចង់ជិះឡានតាមវីឌីអូនេះ ក្រែងបានលុយដូចគេ ហៅក្មេងឡើងឡាន ប៉ះមនុស្សមិនល្អចប់ហើយទៅរកឯណា មានច្រើនករណីហើយ សូមក្មេងៗពេលគេហៅឡើងឡានកុំឡើងឱ្យសោះក្មួយ ចាំឪពុកម្តាយយើងបងប្អូនយើងចាំយើងតាម »



