
សិល្បៈ
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បន្ទាប់ពីបានឃើញគណនីផេកហ្វេបុកមួយដែលមានឈ្មោះថា «KHEM YANG Online» បានផុសឃ្លីបវីដេអូចំណងជើងថា "សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ...."នៅលើបណ្តាញសង្គមហ្វេបុក ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌។
ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលេីករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃេីញថាទាំងម្ចាស់គណនីហ្វេសបុក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះ.ពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោ.សជាសាធារណ:នូវកំហុសរបស់ខ្លួន ហេីយផុសក្នុងគណនីផេ កហ្វេបុករបស់ខ្លួនផងដែរ ៕


