
សិល្បៈ
នៅមួយរយៈចុងក្រោយនេះ លោក ប៊ុន ផាក ដែលមហាជននៅក្នុងបណ្តាញសង្គម ថាជាគ្រូជោគជ័យបានបង្ហាញភាពផ្អែមល្ហែម និងឡាយវីដេអូលក់សម្លៀកបំពាក់ជាមួយមា្ចស់ហាង V Shop យ៉ាងស្អិត រមួត ជារៀងរាល់យប់ ស្រាប់តែនៅព្រឹកថ្ងៃទី ២៨ នេះបង្ហាញសារក្រៀមក្រំ ហាក់បង្ហាញពីការបែកបាក់ស្នេហា។
លោក ប៊ុន ផាក បានបង្ហោះសារដែលមានអត្ថន័យថា៖ «ចុងបញ្ចប់យើងឈ្នះហើយឈ្នះចិត្តរៀងខ្លួន តែយើងចាញ់ចាញ់ដែលមិនបានសាងគ្រួសារមួយជាមួយគ្នា ជូនពរឱ្យមានសុភមង្គល»។
សារមួយនេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិវែកញែកជាច្រើន ដែលខ្លះលើកឡើងថា «លោក ប៊ុក ផាក បង្ហោះនេះគ្រាន់តែឌីដងដាក់អតីតសង្សារគូស្នេហ៍តែប៉ុណ្ណោះ» ឯខ្លះទៀតថា«លោកគ្រាន់តែដ្រាម៉ាលេងៗមិនមានអ្វីកើតឡើងចំពោះស្នេហានោះទេបើស្អិតរមួតរាល់ថ្ងៃបែបនេះនោះ» ក៏មានអ្នកខ្លះទៀតថា«កន្លងមកមានជនទីបី តែពេលនេះប្រហែលអាចឡើងដល់ទីបួន ក៏ថាបាន» ។
ដោយឡែកសម្រាប់ម្ចាស់ហាងលក់សម្លៀកបំពាក់រូបស្រស់ឯណេះវិញក៏បានបង្ហោះសារថា៖ «មនុស្សស្រីមិនបាច់ទៅសួរមនុស្សប្រុសថាគេម៉េចបានមិនល្អចេះ ចុះទេ គេមានសិទ្ធធ្វើអ្វីជាខ្លួនគេ គួរឆ្លុះកញ្ចក់មើលខ្លួនឯងថាហេតុអី ខ្លួន ឯងមិនមានសមត្ថថភាពរកបានមនុស្សដែលល្អជាងនេះបាន ? ហេតុអីត្រូវទ្រាំរស់នៅបន្តទៀត»?៕










