header ads

Sponsor

តបនឹងព័ត៌មានផ្សាយនៅថ្ងៃទី២៧/៧/ ២០២២ លើបណ្តាញសង្គមឈ្មោះ Vannak Peng នាយកដ្ឋាននគរបាល ចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ សូមបំភ្លឺជូនដូចតទៅៈ

រៀងរាល់ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បង្ក ឲ្យប្រជាពលរដ្ឋស្លាប់៥ន របួស១០នាក់ និង ខាតបង់ទ្រព្យសម្បត្តិជាច្រើន ក្នុងនោះ គ្រោះថ្នាក់ដោយការបើកបរលើស ល្បឿនកំណត់មានប្រមាណ៤០%។ គ្រោះថ្នាក់នេះមិនរើសកន្លែង មិនរើសផ្លូវកំពុងធ្វើ ឫផ្លូវធ្វើហើយទេ មិនរើស ពេល ឲ្យតែការបើកបរប្រហែសមិនគោរពច្បាប់ ឫមិនយោគយល់អាធ្យាស្រ័យ នោះនឹងជួបប្រទះមិនខាន។

បើគោរពច្បាប់ គឺទទួលបានផលពីរ គឺ សុវត្ថិភាព និង គ្មានទទួលទណ្ឌកម្ម តាមច្បាប់(ពិន័យ ដកហូតបណ្ណបើកបរ ឃាត់យានយន្តមានរយៈពេលកំណត់..)

ការរឹតបន្តឹងច្បាប់ចំពោះការបើកបរ លើសល្បឿនកំណត់នៅកន្លែងគ្មាន ផ្លាកសញ្ញាកំណត់ល្បឿន គឺអនុលោម តាមការកំណត់ល្បឿនអតិបរមាតាម ប្រភេទផ្លូវដែលមានចែងក្នុងអនុក្រឹត្យ លេខ៨៦ អនក្របក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥ មានន័យថា បើអនុក្រឹត្យកំណត់ល្បឿនអតិបរមា៩០គ.ម ក្នុង១ ម៉ោងលើផ្លូវណាមួយ ការបើកបរនៅកន្លែងគ្មានសញ្ញាកំណត់ល្បឿនលើសពី៩០គ.មក្នុង១ម៉ោងលើផ្លូវនោះ ជាការប្រព្រឹត្តល្មើសច្បាប់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈសំណូមពរ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបស្វែងយល់ និង ចូលរួមគោរពច្បាប់ ប្រកាន់ការយោគ យល់អាធ្យាស្រ័យ ដើម្បីសុខសុវត្ថិភាព ទាំងអស់គ្នា។

លោក ផែង វណ្ណៈ បានលើកឡើងបន្ថែមទៀតថា៖ «មិនបដិសេដទេ​ កា​រ​ អនុវត្តន៍​ច្បាប់​ គាំទ្រ​ខ្លាំង​ណាស់​ ដេីម្បី​កាត់​បន្ថយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ តែ​ ផ្លូវ​ជាតិ​លេខ​ ៥​ ជា​ផ្លូវ​ កំពុង​ជួសជុល​ មិនទាន់​មានការ​ដាក់​ស្លាក​សញ្ញា​កំណត់​ល្បឿន​ផង​ តេី​អស់លោក​ចាប់​ផាក​ពិន័យ​ផ្អែក​លេី​មូលដ្ឋាន​អ្វី​ ? ខ្ញុំ​សោកស្ដាយ​ដែល​ធ្លាប់​គាំទ្រ​ មន្ត្រី​ចរាចរណ៍​អនុវត្តន៍​ច្បាប់​ តែ​ពេល​នេះ​ ខ្ញុំ​ខកចិត្ត​ ដែល​មន្ត្រី​ចរាចរណ៍​ ក្រសួង​ សកម្មម្លឹងៗ​ ។ សូម្បីតែ​ផ្លូវជាតិ​កំពុង​ជួសជុល​ក៏មិនលេីកលែងដែរ​ ។​ កន្លែង​ខ្លះ​ត្រូវ​បេីកបរ​បញ្ច្រាស់ទិសដៅ​ថែម​ទៀត​ តេី​ការ​បេីកបរ​បញ្ច្រាស់ទិសដៅ​បែបនេះ​ម្ដេច​មិនចាប់ផាក​ពិន័យ​ដែរទៅ​ បេីគិតថា​ ផ្លូវ​ជួសជុល​ក៏ចាប់​ដែរ​ ។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post