header ads

Sponsor

ព្រះសីហនុ៖ ជនជាតិចិនចំនួន២នាក់ ត្រូវបានបា.ញ់ស្លា.ប់ ខណៈម្នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅកាស៊ីណូ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

ទីតាំងកាស៊ីណូកើតហេតុ មានឈ្មោះ «តុងហ្វាងប៉ាលីរិន» ស្ថិតនៅតុងហ្វាងប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (កែងបេនឡានមហោស្រពចាស់)។

ជនរងគ្រោះជាជនជាតិចិនទាំង៣នាក់ ត្រូវបានជនដៃដល់បាញ់បណ្តាលឲ្យស្លាប់២នាក់ និងរបួសម្នាក់ ប៉ុន្តែមូលហេតុពិតប្រាកដនោះនៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវសិន។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅកាន់កន្លែងកើហេតុ ដើម្បីបើកការស៊ើបអង្កេត និងតាមចាប់ជនដៃដល់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post