header ads

Sponsor

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យ បាញ់បោះសេរី គឺ លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញ បាញ់ជាច្រើនគ្រាប់ ។

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។ 

 ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ 

ក្រោយមក ករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ (កងរាជអាវុធហត្ថសហការគ្នា និងនគរបាល) ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។ 

 បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងរបស់ប្រពន្ធ។ 

 ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ។

 សូមបញ្ជាក់ថា, ជនសង្ស័យជា ឈ្មួញតើគាត់ មានសិទ្ធិអីប្រើប្រាស់អាវុធ ? បញ្ហានេះសមត្ថកិច្ចនឹងបន្តនីតិ ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញថា ជនសង្ស័យខាងលើនេះ បានអាវុធមកពីប្រភពណា អ្នកណាជាអ្នកចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post