
សង្គម
ពិធីមង្គលការកូនប្រុសឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាមួយនឹងចៅស្រីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃ អាទិត្យ នេះ នៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ឯកឧត្តមជា សុផារ៉ា ក្នុងសង្កាត់ទួលសង្កែទី២ ក្រៅពីវត្តមានសម្ដេចទាំងទ្វេ គឺមានវត្តមានសម្តេចហេង សំរិន និងលោកជំទាវ សៅ ទី ហេងសំរិន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ភ្ញៀវកិត្តិយស អ្នកមុខអ្នកការ អ្នកជំនួញធំៗ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការ ជាច្រើនរូបទៀត។
កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា មានឈ្មោះថា អ៊ឹង ឬទ្ធី និងខណៈកូនក្រមុំជាចៅស្រីឯកឧត្តម ជា សុផារ៉ា ជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និងឯកឧត្តមបណ្ឌិត ម៉ឹង មករា អនុប្រធានក្រុមការងារចលនាកសិករ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឈ្មោះថា ផន សុផានីសា ។
នៅថ្ងៃទី ០៥ ខែកក្កដានេះ វីដេអូមុនរៀបអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ កូនកំលោះ បានសុំកូនក្រមុំរៀបការ ធ្វើឱ្យកូនក្រមុំរំភើបសឹងទប់ទឹកភ្នែកមិនបាន មិនត្រឹមតែប៉ុណ្ណោះនោះទេ ថែមទាំងចាក់នូវវីដេអូដែលកូនកំលោះបានទៅដល់ចាស់ទុំ ខាងកូនក្រមុំ គឺទៅដល់ជីតា និងឪពុកម្ដាយកូនក្រមុំ។
វីដេអូមួយនេះ បានធ្វើឱ្យអ្នកទស្សនា បានទស្សនាហើយកោតសរសើរជាខ្លាំងនូវភាពក្លាយហានរបស់កូនកំលោះ ហើយនិងជូនពរឱ្យអ្នកទាំងពីរជាច្រើនទៀតផង។ តោះទៅទស្សនាទាំងអស់គ្នា៖























ប្រសិនបើមិនអាចទស្សនាវីដេអូបាន សូមចុចទីនេះ ដើម្បីទស្សនា https://www.facebook.com/ahpozz.black.9/videos/1043976626227609/