
សង្គម
ថ្មីៗនេះនៅលើបណ្ដាញសង្គមឃើញថាមានការចាប់អារម្មណ៍ទៅនឹងរូបគល់ឃើញដែលគេហៅថា «បងស្រីស្អាត» ស្ថិតនៅប្រទេសថៃ ដែលមានការចែករំលែកជាច្រើន ប៉ុន្តែត្រូវបានអ្នកលេងបណ្ដាញសង្គមនៅកម្ពុជាខ្លះថា ទៅចាប់អារម្មណ៍របស់គេ បែរជារំលងរបស់ខ្លួនឯង។
ដោយឡែកនៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈគណនីហ្វេបុករបស់លោក អ៊ឹមជីវ៉ា បានលើកឡើងបង្ហាញរឿងខ្លះដែលយើងមិនបានដឹង ទាក់ទងនឹងរឿងដែលកំពុងមានការចាប់អារម្មណ៍នេះថា៖
«ថាមិនចង់បង្ហាញទេតែឃើញគេល្បីដើមឈើនៅថៃពេក តែថ្ងៃនេះខ្ញុំចង់បង្ហាញពីកន្លែងដ៏ស័ក្កសិទ្ធមួយវិញម្តងគឺ បារមីលោកតាដើមជ្រៃដែលស្ថិតក្នុងវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
លោកតាដើមជ្រៃនៅវត្តអង្គតាមិញនេះគឺជាដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ហើយជាកន្លែងដែលខ្ញុំនិងអ្នកភូមិជិតភូមិឆ្ងាយតែងតែបន់ស្រន់សុំសេចក្តីសុខគឺតាំងនៅជុំវិញវត្តនេះសុទ្ធតែវាលស្រែម្លេះ ! តែខ្ញុំឆ្ងល់ថាហេតុអីសត្វកណ្តៀបែជាពូនដំបូកមួយនេះជុំវិញព្រះកេសទៅវិញ គឺមិនហ៊ានពូនបិទមុខព្រះឡើយ ។
គំនិតគួស្វែងយល់: បើនិយាយពីវត្ថុស័កសិទ្ធនិងអបិយជំនឿវិញគឺយើងមិនបាច់ទៅបន់ស្រន់ដល់ប្រទេសណាទេ គឺប្រទេសខ្មែរយើងសំបូទីសក្ការៈបូជាណាស់ ឧទាហរណ៍ បារមីលោកយាយដូនពេញ , បារមីព្រះអង្គដងកើ , បារមីជាច្រើនទៀតដែលមានតាំងពីរាប់រយពាន់ឆ្នាំ ទុកអោយយើងគោរពបូជា ។
ប៉ុន្តែហេតុអីយើងមិនគោរពបូជានិងថែរក្សារនូវរបស់ដែលយើងមានស្រាប់ បែជាផ្អើលឈូឆរនៅរបស់ដែលកែឆ្នៃទៅវិញ ទាំងនេះហើយដែលគេអាចបង្វក់យើងបានដោយចិត្តសាស្រ្តដ៏ត្រជាក់ដែលយើងមួយចំនួនជឿភ្លេចខ្លួនរហូតហ៊ានទិញសំបុត្រយន្តហោះបូកទាំងការស្នាក់នៅចំណាយលើរឿងអត់ប្រយោជន៍មួយនេះ ។
កាបាត់បង់អ្វីមួយមិនមែនមកពីគេយកបានងាយៗឡើយ តែមកពីយើង វាខ្សោយ វាល្ងង់និងចាញ់ល្បិចគេគេអាចពង្វក់ផ្លូវចិត្តយើងដែលគេអាចយកបាន បើយើងចេះគិតឆ្លាត ពូកែមែនមិនមែនគេយកបានឡើយ sic ។
ខាងលើគ្រាន់ជាទស្សនៈឆ្កួតលីលាមួយរបស់ខ្ញុំអុឹមជីវ៉ាតែប៉ុណ្ណោះ ការជឿលើជំនឿណាមួយវាជាសិទ្ធរបស់បុគ្គលរៀងៗខ្លួន ។»




